បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ៣៣:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ខ្ញុំ​នឹង​ជម្រះ​ពួក​គេ​ឲ្យ​ស្អាត​បរិសុទ្ធ​ពី​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ​នូវ​រាល់​ទោស​កំហុស និង​អំពើ​រំលង​ដែល​ពួក​គេ​បាន​ធ្វើ​ទាស់​នឹង​ខ្ញុំ។+

  • យេរេមា ៥០:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះ

      គេ​នឹង​ស្វែង​រក​ទោស​កំហុស​របស់​អ៊ីស្រាអែល តែ​រក​មិន​ឃើញ​ទេ

      ហើយ​គេ​នឹង​ខំ​រក​អំពើ​ខុស​ឆ្គង​របស់​យូដា តែ​ក៏​រក​មិន​ឃើញ​ដែរ

      ព្រោះ​ខ្ញុំ​នឹង​អភ័យ​ទោស​ឲ្យ​អស់​អ្នក​ដែល​ខ្ញុំ​ទុក​ឲ្យ​នៅ​សល់​»។+

  • ម៉ាថាយ ២៦:២៧, ២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ លោក​ក៏​បាន​យក​ពែង​មួយ អរគុណ​ព្រះ រួច​ឲ្យ​ដល់​ពួក​គាត់ ដោយ​ពោល​ថា​៖ ​«​ចូរ​អ្នក​ទាំង​អស់​គ្នា​ពិសា​ពី​ពែង​នេះ+ ២៨ ព្រោះ​នេះ​ជា​តំណាង​ឈាម​របស់​ខ្ញុំ+ ជា​‹ឈាម​សម្រាប់​កិច្ច​ព្រម​ព្រៀង›។+ ឈាម​នោះ​នឹង​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន+ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​ខ្លួន។+

  • ហេប្រឺ ៨:១០-១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ​«​ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ថា​៖ ‹ព្រោះ​នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​នឹង​ធ្វើ​ជា​មួយ​នឹង​ពូជ​ពង្ស​អ៊ីស្រាអែល ក្រោយ​ពី​គ្រា​ទាំង​នោះ។ ខ្ញុំ​នឹង​ដាក់​ច្បាប់​របស់ខ្ញុំ​នៅ​ក្នុង​គំនិត​របស់​ពួក​គេ ហើយ​ខ្ញុំ​នឹង​ចារឹក​ច្បាប់​ទាំង​នោះ​ក្នុង​ចិត្ត​របស់​ពួក​គេ។+ ខ្ញុំនឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ដ្រ​របស់​ខ្ញុំ។+

      ១១ ​«​‹ពួក​គេ​នឹង​ឈប់​បង្រៀន​ជន​រួម​ជាតិ ឬ​បង​ប្អូន​របស់​ពួក​គេ​ត​ទៅ​ទៀត​ថា​៖ ​«​ចូរ​ស្គាល់​ព្រះ​យេហូវ៉ា!​»​ ព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​នឹង​ស្គាល់​ខ្ញុំ ចាប់​ពី​អ្នក​តូច​ជាង​គេ រហូត​ដល់​អ្នក​ធំ​ជាង​គេ​បំផុត។ ១២ ព្រោះ​ខ្ញុំ​នឹង​អភ័យ​ទោស​ចំពោះ​អំពើ​មិន​សុចរិត​របស់​ពួក​គេ ហើយ​ខ្ញុំ​នឹង​មិន​នឹក​ចាំ​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត​ឡើយ›​»។+

  • ហេប្រឺ ៩:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ម្ល៉ោះ​ហើយ លោក​ជា​អ្នក​សម្រុះ​សម្រួល​កិច្ច​ព្រម​ព្រៀង​ថ្មី+ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ត្រូវ​ហៅ អាច​ទទួល​សេចក្ដី​សន្យា​អំពី​មត៌ក​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+ ការ​ទាំង​អស់​នេះ​អាច​កើត​ឡើង​បាន​ដោយ​សារ​មរណភាព​របស់​លោក ដើម្បី​លោះ​ពួក​គេ+ពី​ការ​រំលង​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​មុន។

  • ហេប្រឺ ១០:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ បន្ទាប់​មក ឫទ្ធានុភាព​ប្រាប់​ថា​៖ ​«​ខ្ញុំ​នឹង​មិន​នឹក​ចាំ​ការ​ប្រឆាំង​ច្បាប់​និង​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត​ឡើយ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក