-
យ៉ូប ៣៨:៣៩, ៤០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៩ តើអ្នកអាចបរបាញ់រកចំណីឲ្យសត្វតោ
ឬបំពេញការស្រេកឃ្លានរបស់តោស្ទាវបានទេ?+
៤០ ពេលដែលពួកវាក្រាបសម្ងំក្នុងរូង
ឬពេលដែលពួកវាពួនចាំសង្គ្រុប តើអ្នកអាចឲ្យចំណីពួកវាបានទេ?
-
-
ហូសេ ៥:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ចំពោះអេប្រាអ៊ីម ខ្ញុំប្រៀបដូចជាសិង្ហស្ទាវ
ហើយចំពោះពូជពង្សយូដា ខ្ញុំប្រៀបដូចជាតោដ៏ខ្លាំងក្លា។
-
-
អេម៉ុស ៥:១៨, ១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ‹វេទនាហើយ! ពួកអ្នកដែលទន្ទឹងរង់ចាំថ្ងៃនៃព្រះយេហូវ៉ា។+
នៅថ្ងៃនៃព្រះយេហូវ៉ា តើអ្វីនឹងកើតឡើងចំពោះអ្នករាល់គ្នា?+
ថ្ងៃនោះនឹងមានភាពងងឹតគ្មានពន្លឺទាល់តែសោះ។+
១៩ ថ្ងៃនោះនឹងប្រៀបដូចជាពេលមនុស្សម្នាក់រត់គេចពីតោ ទៅប្រទះខ្លាឃ្មុំ
ហើយពេលគាត់ចូលក្នុងផ្ទះ រួចច្រត់ដៃលើជញ្ជាំង ស្រាប់តែត្រូវពស់ចឹក។
-