-
ប្រវត្តិហេតុទី២ ៣៦:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់ពួកគេ តែងតែព្រមានពួកគេម្ដងហើយម្ដងទៀត តាមរយៈពួកអ្នកនាំសាររបស់លោក ពីព្រោះលោកអាណិតមេត្តាដល់រាស្ត្រលោក ហើយគិតដល់វិហាររបស់លោក។* ១៦ ក៏ប៉ុន្តែ ពួកគេតែងតែសើចចំអកឲ្យពួកអ្នកនាំសាររបស់ព្រះពិត+ ហើយមិនព្រមស្ដាប់ប្រសាសន៍របស់លោកទេ។+ ពួកគេថែមទាំងប្រមាថមើលងាយពួកអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា+ជាច្រើនលើកច្រើនសា រហូតដល់លោកខឹងនឹងពួកគេជាខ្លាំង។+ លោកកែតម្រង់ពួកគេលែងបានហើយ។
-
-
នេហេមា ៩:៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៣ អ្វីដែលបានកើតឡើងចំពោះយើងខ្ញុំ គឺមកពីយើងខ្ញុំបានប្រព្រឹត្តអាក្រក់។ ឯលោកវិញ លោកតែងតែប្រព្រឹត្តស្មោះត្រង់ និងសុចរិតជានិច្ច។+
-
-
ដានីយ៉ែល ៩:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ឱព្រះយេហូវ៉ាអើយ! មានតែលោកទេដែលសុចរិត។ ឯយើងខ្ញុំវិញ សព្វថ្ងៃនេះយើងទាំងអស់គ្នា ទាំងពួកបុរសយូដា ទាំងពួកអ្នកក្រុងយេរូសាឡិម ទាំងជនអ៊ីស្រាអែលទាំងអស់ដែលលោកបានបណ្ដេញឲ្យទៅរស់នៅស្រុកឆ្ងាយជិត រងការអាម៉ាស់ខ្លាំងណាស់ ដោយសារបានប្រព្រឹត្តមិនស្មោះត្រង់ចំពោះលោក។+
-
-
ដានីយ៉ែល ៩:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ឱព្រះយេហូវ៉ាអើយ! លោកតែងប្រព្រឹត្តដោយសុចរិតយុត្តិធម៌។+ ដូច្នេះ សូមលោកមេត្តាឈប់បញ្ចេញកំហឹងទៅលើក្រុងយេរូសាឡិមដែលជាភ្នំបរិសុទ្ធរបស់លោកទៅ។ ព្រោះក្រុងយេរូសាឡិមនិងរាស្ត្រលោករងការប្រមាថមើលងាយពីប្រជាជាតិដែលនៅជុំវិញ ដោយសារតែអំពើខុសឆ្គងរបស់យើងខ្ញុំនិងអំពើរំលងរបស់បុព្វបុរសយើងខ្ញុំ។+
-