បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២៦:២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ហេតុ​នេះ អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​កូន​ប្រុស​ស្រី​របស់​ខ្លួន។+

  • ការបំភ្លឺច្បាប់ ២៨:៥៣-៥៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥៣ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់​កូន​ប្រុស​កូន​ស្រី​ខ្លួន+ ជា​កូន​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ ព្រោះ​តែ​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​បាប​និង​ការ​ឡោម​ព័ទ្ធ​ពី​សត្រូវ។

      ៥៤ ​«​សូម្បី​តែ​បុរស​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​មាន​ចិត្ត​ស្លូត​បូត និង​មាន​មនោសញ្ចេតនា​ខ្លាំង​បំផុត ក៏​នឹង​មិន​អាណិត​អាសូរ​ចំពោះ​បង​ប្អូន​ខ្លួន ប្រពន្ធ​ជា​ទី​ស្រឡាញ់ និង​កូន​ៗ​ដែល​នៅ​សល់​ដែរ។ ៥៥ គាត់​នឹង​មិន​ចែក​រំលែក​សាច់​កូន​គាត់​ឲ្យ​អ្នក​ទាំង​នោះ​បរិភោគ​ទេ ព្រោះ​គ្មាន​អ្វី​នៅ​សល់​ទៀត ដោយ​សារទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​បាប​និង​ការ​ឡោម​ព័ទ្ធ​ពី​សត្រូវ។+ ៥៦ សូម្បី​តែ​ស្ត្រី​សុភាព​ទន់ភ្លន់+និង​មាន​មនោសញ្ចេតនា​ខ្លាំង​បំផុត ដែល​មិន​ទាំង​ហ៊ាន​ដាក់​ជើង​ដល់​ដី​ផង ក៏​នឹង​មិន​អាណិត​អាសូរ​ប្ដី​ជា​ទី​ស្រឡាញ់ និង​កូន​ប្រុស​កូន​ស្រី​ខ្លួន​ដែរ។ ៥៧ នាង​ថែម​ទាំង​លាក់​ទុក​កូន​ដែល​នាង​ទើប​តែ​សម្រាល​និង​សុក​កូន​នោះ សម្រាប់​បរិភោគ​តែ​ម្នាក់​ឯង ដោយ​សារទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​បាប​និង​ការ​ឡោម​ព័ទ្ធ​ពី​សត្រូវ។

  • យេរេមា ១៩:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​ពួក​គេ​បរិភោគ​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន និង​សាច់​របស់​ជន​រួម​ជាតិ ព្រោះ​តែ​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដែល​បណ្ដាល​មក​ពី​ការ​ឡោម​ព័ទ្ធ​ពី​សត្រូវ​និង​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​ពួក​គេ​»​›។+

  • បទទំនួញ ៤:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ពួក​ស្ត្រី​ដែល​ធ្លាប់​តែ​មាន​ចិត្ត​មេត្តា​ករុណា បែរ​ជា​ស្ងោរ​កូន​របស់​ខ្លួន​បរិភោគ។+

      កូន​ក្មេង​ទាំង​នោះ​បាន​ទៅ​ជា​អាហារ*របស់​ពួក​នាង​ក្នុង​អំឡុង​ពេល​ដែល​កូន​ស្រី​របស់​រាស្ត្រ​ខ្ញុំ​ជួប​អន្តរាយ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក