-
ការបំភ្លឺច្បាប់ ៤:៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ ពេលអ្នករាល់គ្នាជួបទុក្ខលំបាក និងជួបរឿងទាំងអស់នេះនៅពេលក្រោយមក នោះអ្នករាល់គ្នានឹងវិលមករកព្រះយេហូវ៉ា ហើយស្ដាប់តាមលោកជាព្រះនៃអ្នករាល់គ្នា+
-
-
ចម្រៀងសរសើរព្រះ ៨៥:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ឱព្រះដែលសង្គ្រោះយើង សូមលោកទទួលស្គាល់យើងដូចកាលពីដើមវិញ
ហើយសូមលោកពេញចិត្តយើងម្ដងទៀត។+
-
-
យេរេមា ៣១:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ «ខ្ញុំបានឮសំឡេងថ្ងូររបស់អេប្រាអ៊ីមប្រាកដណាស់
‹លោកបានកែតម្រង់ខ្ញុំ ហើយខ្ញុំបានទទួលការកែតម្រង់
ព្រោះខ្ញុំប្រៀបដូចជាកូនគោដែលមិនទាន់ថ្នឹកនឹងនឹម។
សូមមេត្តានាំខ្ញុំមកវិញផង ហើយខ្ញុំនឹងត្រឡប់មកវិញភ្លាម
ព្រោះលោកគឺយេហូវ៉ាជាព្រះនៃខ្ញុំហើយ។
-