-
អេសាយ ៥១:២២, ២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត ជាព្រះរបស់អ្នកនិងជាអ្នកការពាររាស្ត្រលោក បានមានប្រសាសន៍ដូច្នេះថា៖
«មើល! ខ្ញុំនឹងយកពែងពីដៃរបស់អ្នក ជាពែងដែលនាំឲ្យស្រវឹងទ្រេតទ្រោត+
គឺជាពែងនៃសេចក្ដីក្រោធរបស់ខ្ញុំ អ្នកនឹងមិនផឹកពីពែងនោះម្ដងទៀតឡើយ។+
២៣ ខ្ញុំនឹងប្រគល់ពែងនោះទៅក្នុងដៃរបស់ពួកអ្នកដែលធ្វើទារុណកម្មអ្នក+
ពួកអ្នកទាំងនោះនិយាយទៅកាន់អ្នកថា៖ ‹ក្រាបខ្លួនចុះ! ដើម្បីឲ្យយើងដើរលើឯង›។
ដូច្នេះ អ្នកបានក្រាបចុះ ហើយធ្វើឲ្យខ្នងរាបដូចដី
និងដូចផ្លូវសម្រាប់ពួកគេដើរលើ»។
-