បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២៨:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ​«​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​មិន​កាន់​ខ្ជាប់​តាម​ច្បាប់​និង​បញ្ញត្តិ​ទាំង​អស់​របស់​លោក ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្ដាសា​ជា​មិន​ខាន។* បណ្ដាសា​នោះ​មាន​ដូច​ត​ទៅ​៖+

  • ការបំភ្លឺច្បាប់ ២៨:៣៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៦ ព្រះ​យេហូវ៉ា​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​និង​ស្ដេច​ដែល​អ្នក​រាល់​គ្នា​ជ្រើស​រើស ឲ្យ​ទៅ​ឯ​ប្រជា​ជាតិ​មួយ​ដែល​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​មិន​ធ្លាប់​ស្គាល់។+ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​ធ្វើ​ពី​ឈើ​ពី​ថ្ម។+

  • បណ្ដាស្ដេចទី២ ២៤:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ គាត់​បាន​ចាប់​ស្ដេច​យេហូយ៉ាគីន+ រួម​ទាំង​ម្ដាយ​របស់​ស្ដេច បណ្ដា​ប្រពន្ធ​របស់​ស្ដេច មន្ត្រី​ជាន់​ខ្ពស់ និង​ពួក​អ្នក​ធំ រួច​នាំ​ចេញ​ពី​ក្រុង​យេរូសាឡិម​ធ្វើ​ដំណើរ​ទៅ​ស្រុក​បាប៊ីឡូន។+

  • បណ្ដាស្ដេចទី២ ២៥:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ពួក​គេ​បាន​សម្លាប់​កូន​ៗ​របស់​គាត់​នៅ​ចំពោះ​មុខ​គាត់។ បន្ទាប់​មក ស្ដេច​នេប៊ូក្នេសា​បាន​ចាក់​ភ្នែក​គាត់​ឲ្យ​ខ្វាក់ រួច​ដាក់​ខ្នោះ​ស្ពាន់ ហើយ​ក៏​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន។+

  • បទទំនួញ ៤:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង+ ប្រៀប​ដូច​ជា​ដង្ហើម​របស់​យើង​តែ​គាត់​បាន​ត្រូវ​ជាប់​ក្នុង​រណ្ដៅ​ធំ​របស់​ពួក​គេ។+

      យើង​ធ្លាប់​និយាយ​ទៅ​គាត់​ថា​៖ ​«​បើ​មាន​លោក​ការ​ពារ​យើង*​នោះ​យើង​ប្រាកដ​ជា​នឹង​បាន​រស់​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​»។

  • អេសេគាល ១២:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ខ្ញុំ​នឹង​បោះ​សំណាញ់​លើ​គាត់ ហើយ​គាត់​នឹង​ជាប់​សំណាញ់​ខ្ញុំ។+ រួច​ខ្ញុំ​នឹង​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន គឺ​ទៅ​ស្រុក​របស់​ពួក​ខាល់ដេ។ ប៉ុន្តែ គាត់​នឹង​មិន​ឃើញ​ស្រុក​នោះ​ទេ ហើយ​គាត់​នឹង​ស្លាប់​នៅ​ទី​នោះ។+

  • ដានីយ៉ែល ១:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ បន្ទាប់​មក ស្ដេច​នោះ​បាន​បញ្ជា​អាសភិនណាស​ជា​មេ​លើ​មន្ត្រី​ជាន់​ខ្ពស់ ឲ្យ​នាំ​យក​ពួក​អ៊ីស្រាអែល​ខ្លះ ជា​ពិសេស​ពួក​អ្នក​ដែល​មក​ពី​វង្ស​ត្រកូល​ស្ដេច​និង​ពួក​អ្នក​ដែល​មាន​ត្រកូល​ខ្ពស់។+

  • ដានីយ៉ែល ១:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ ក្នុង​ចំណោម​យុវជន​ទាំង​នោះ មាន​យុវជន​ខ្លះ​មក​ពី​កុល​សម្ព័ន្ធ​យូដា គឺ​ដានីយ៉ែល*+ ហាណានា* មីសាអែល* និង​អាសារៀ។*+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក