បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសេគាល ២៥:១២, ១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ‹ពួក​អេដំ​បាន​ប្រព្រឹត្ត​ទៅ​លើ​ពូជ​ពង្ស​យូដា​ដោយ​គំនុំ ហើយ​បាន​សង​សឹក​នឹង​ពួក​គេ។ ដូច្នេះ ពួក​អេដំ​នឹង​ទទួល​ទោស​យ៉ាង​ធ្ងន់។+ ១៣ ហេតុ​នេះ ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​លើក​ដៃ​ទៅ​ទាស់​នឹង​ស្រុក​អេដំ ហើយ​ប្រហារ​ទាំង​មនុស្ស​ទាំង​សត្វ​ក្នុង​ស្រុក​នោះ។ រួច​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ។+ ឯ​អ្នក​នៅ​តំបន់​ថេម៉ាន​រហូត​ដល់​តំបន់​ដេដាន់ ពួក​គេ​នឹង​ត្រូវ​ប្រហារ​ដោយ​ដាវ។+

  • អេសេគាល ៣៥:១០, ១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ​«​អ្នក​បាន​និយាយ​ថា​៖ ‹ប្រជា​ជាតិ​ទាំង​ពីរ​និង​ទឹក​ដី​ទាំង​នេះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ដណ្ដើម​យក​ស្រុក​ទាំង​ពីរ​នេះ›។+ អ្នក​បាន​និយាយ​ដូច្នេះ ទោះ​បី​ខ្ញុំ​យេហូវ៉ា​កំពុង​មាន​វត្តមាន​នៅ​ទី​នោះ​ក្ដី ១១ ‹ហេតុ​នេះ ដូច​ខ្ញុំ​មាន​ជីវិត​រស់​នៅ ខ្ញុំ​ស្បថ​ថា​ខ្ញុំ​នឹង​ចាត់​វិធានការ​ទាស់​នឹង​អ្នក​ស្រប​តាម​កំហឹង ការ​ច្រណែន និង​ចិត្ត​ស្អប់​ដែល​អ្នក​មាន​ចំពោះ​រាស្ត្រ​ខ្ញុំ។+ ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​ស្គាល់​ខ្ញុំ​យ៉ាង​ច្បាស់ ពេល​ដែល​ខ្ញុំ​វិនិច្ឆ័យ​អ្នក›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត។

  • អេម៉ុស ១:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖

      ‹អេដំ+បាន​បះ​បោរ​ប្រឆាំង​ម្ដង​ហើយ​ម្ដង​ទៀត​ដូច្នេះ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ហើយ ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ទេ

      ព្រោះ​គាត់​បាន​ដេញ​តាម​បង​ប្អូន​ខ្លួន​ដោយ​ដាវ+

      ហើយ​គាត់​មិន​ព្រម​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ទេ។

      គាត់​ចេះ​តែ​ហែក​ពួក​គេ​ជា​ចំណែក​ៗ​ដោយ​កំហឹង

      ហើយ​គាត់​ចង​គំនុំ​នឹង​ពួក​គេ​ជា​និច្ច។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក