-
បណ្ដាស្ដេចទី២ ២១:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ គាត់បានឆ្លាក់រូបព្រះនៅលើបង្គោលឈើពិសិដ្ឋ*+ ហើយក៏យកទៅដាក់ក្នុងវិហារព្រះ ជាកន្លែងដែលព្រះយេហូវ៉ាបានប្រាប់ដាវីឌនិងសាឡូម៉ូនថា៖ «ខ្ញុំបានញែកវិហារនេះនិងក្រុងយេរូសាឡិម ទុកជាបរិសុទ្ធសម្រាប់នាមរបស់ខ្ញុំរហូតតទៅ។ កន្លែងនេះខ្ញុំបានជ្រើសរើសពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែល។+
-
-
ប្រវត្តិហេតុទី២ ៣៦:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ រីឯបណ្ដាសង្ឃនាយកនិងបណ្ដាជនទាំងអស់ ពួកគេកាន់តែប្រព្រឹត្តមិនស្មោះត្រង់ចំពោះព្រះថែមទៀត។ ពួកគេបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើមតាមប្រជាជាតិនានា ថែមទាំងបន្ទាបបន្ថោកវិហារព្រះយេហូវ៉ា+ក្នុងក្រុងយេរូសាឡិមទៀតផង គឺជាវិហារដែលលោកបានញែកជាបរិសុទ្ធ។
-
-
យេរេមា ៣២:៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ ពួកគេបានយករូបព្រះផ្សេងៗដែលគួរឲ្យស្អប់ខ្ពើម មកដាក់ក្នុងវិហារដែលជាតំណាងនាមខ្ញុំ ដើម្បីធ្វើឲ្យទីនោះទៅជាស្មោកគ្រោក។+
-