៧ ពេលបុព្វបុរសរបស់យើងនៅស្រុកអេហ្ស៊ីប ពួកគេមិនបានឲ្យតម្លៃចំពោះកិច្ចការដ៏អស្ចារ្យរបស់លោកទេ។
ពួកគេមិនបាននឹកចាំអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូររបស់លោកឡើយ។
ផ្ទុយទៅវិញ ពួកគេបានបះបោរប្រឆាំងនៅឯសមុទ្រក្រហម។+
៨ ប៉ុន្តែ លោកបានសង្គ្រោះពួកគេ ដោយយល់ដល់នាមរបស់លោក+
នេះដើម្បីឲ្យមនុស្សដឹងថាលោកមានឫទ្ធានុភាពខ្លាំងក្លា។+