បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៣០:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ នោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​រំដោះ​អ្នក​រាល់​គ្នាពី​ការ​ជាប់​ជា​ឈ្លើយ។+ ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​រាល់​គ្នា+ ហើយ​ថែម​ទាំង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ដែល​លោក​បាន​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ។+

  • អេសាយ ៤៣:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៥ កុំ​ភ័យ​ខ្លាច​ឡើយ ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ហើយ។+

      ខ្ញុំ​នឹង​នាំ​កូន​ចៅ​របស់​អ្នក​ពី​ទិស​ខាង​កើត

      ហើយ​ប្រមូល​អ្នក​ឲ្យ​មក​ជួប​ជុំ​គ្នា​វិញ​ពី​ទិស​ខាង​លិច។+

  • យេរេមា ២៣:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ​«​បន្ទាប់​មក ខ្ញុំ​នឹង​ប្រមូល​ចៀម​របស់​ខ្ញុំ​ដែល​នៅ​សេស​សល់ ពី​ស្រុក​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​បណ្ដេញ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ+ ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​ឯ​វាល​ស្មៅ​របស់​ខ្ញុំ​វិញ។+ រួច​ពួក​គេ​នឹង​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង។+

  • អេសេគាល ៣៤:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ខ្ញុំ​នឹង​នាំ​ពួក​គេ​ចេញ​ពី​ប្រជា​ជាតិ​នា​នា ហើយ​ប្រមូល​ពួក​គេ​ពី​ស្រុក​ឯ​ទៀត រួច​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​របស់​ពួក​គេ​វិញ ហើយ​ខ្ញុំ​នឹង​ឲ្យ​ចំណី​ពួក​គេ​តាម​តំបន់​ភ្នំ​ក្នុង​ស្រុក​អ៊ីស្រាអែល+ តាម​ដង​អូរ និង​នៅ​គ្រប់​កន្លែង​ដែល​ពួក​គេ​រស់​នៅ។

  • ហូសេ ១:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ គ្រា​នោះ បណ្ដា​ជន​យូដា​និង​បណ្ដា​ជន​អ៊ីស្រាអែល នឹង​ត្រូវ​ប្រមូល​ឲ្យ​មក​រួប​រួម​គ្នា​វិញ+ ហើយ​ពួក​គេ​នឹង​ជ្រើស​រើស​បុគ្គល​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ព្រោះ​ថ្ងៃ​របស់​យេសរៀល ជា​ថ្ងៃ​ដ៏​ធំ​ក្រៃ​លែង។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក