-
អែសរ៉ា ៩:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ខ្ញុំបានអធិដ្ឋានថា៖ «ឱព្រះខ្ញុំអើយ! ខ្ញុំខ្មាសមិនហ៊ានងើបមុខមើលទៅលោកទេ ព្រោះកំហុសរបស់យើងខ្ញុំមានច្រើនគរលើក្បាលយើងខ្ញុំហើយ។ ឯទោសរបស់យើងខ្ញុំក៏បានគរដល់មេឃដែរ។+
-
-
នេហេមា ៩:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ «ប៉ុន្តែ ពួកគេបែរជាឈប់ស្ដាប់បង្គាប់លោក ហើយបះបោរប្រឆាំងនឹងលោកទៅវិញ។+ ពួកគេថែមទាំងបានបំពានច្បាប់របស់លោកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានសម្លាប់ពួកអ្នកប្រកាសទំនាយរបស់លោក គឺជាអ្នកដែលបានទៅព្រមានពួកគេឲ្យត្រឡប់មករកលោកវិញ។ ពួកគេបានប្រព្រឹត្តដោយគ្មានការគោរពចំពោះលោកទាល់តែសោះ។+
-
-
យេរេមា ៣១:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ «ខ្ញុំបានឮសំឡេងថ្ងូររបស់អេប្រាអ៊ីមប្រាកដណាស់
‹លោកបានកែតម្រង់ខ្ញុំ ហើយខ្ញុំបានទទួលការកែតម្រង់
ព្រោះខ្ញុំប្រៀបដូចជាកូនគោដែលមិនទាន់ថ្នឹកនឹងនឹម។
សូមមេត្តានាំខ្ញុំមកវិញផង ហើយខ្ញុំនឹងត្រឡប់មកវិញភ្លាម
ព្រោះលោកគឺយេហូវ៉ាជាព្រះនៃខ្ញុំហើយ។
-
-
អេសេគាល ៦:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ពួកអ្នកដែលរួចជីវិតនឹងចាំអំពីខ្ញុំនៅក្នុងស្រុកដែលពួកគេជាប់ជាឈ្លើយ។+ ពេលនោះ ពួកគេនឹងទទួលស្គាល់ថាខ្លួនបានធ្វើឲ្យខ្ញុំឈឺចិត្ត ព្រោះពួកគេមិនស្មោះត្រង់នឹងខ្ញុំ ហើយបានបែរចេញពីខ្ញុំ+ ថែមទាំងបានសម្លឹងមើលរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមដោយក្ដីស្រើបស្រាល។+ ពួកគេនឹងខ្មាសចំពោះអំពើអាក្រក់របស់ខ្លួន ហើយក៏ស្អប់អំពើដ៏គួរឲ្យខ្ពើមរអើមដែលពួកគេបានប្រព្រឹត្តដែរ។+
-