-
ការបំភ្លឺច្បាប់ ៣០:៨-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «បន្ទាប់មក អ្នករាល់គ្នានឹងបែរមកស្ដាប់ព្រះយេហូវ៉ាវិញ ហើយកាន់តាមបញ្ញត្តិទាំងអស់របស់លោក ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ ៩ ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នានឹងធ្វើឲ្យអ្វីដែលអ្នករាល់គ្នាធ្វើ បានសម្រេចគ្រប់ប្រការ និងមានផលជាបរិបូរ។+ លោកនឹងធ្វើឲ្យអ្នករាល់គ្នាមានកូនចៅជាច្រើន ហើយហ្វូងសត្វរបស់អ្នករាល់គ្នានឹងកើនឡើង ព្រមទាំងផលដំណាំរបស់អ្នករាល់គ្នានឹងមានទិន្នផលខ្ពស់ ដោយសារព្រះយេហូវ៉ាពេញចិត្តជួយឲ្យអ្នករាល់គ្នាចម្រុងចម្រើនម្ដងទៀត ដូចដែលលោកពេញចិត្តជួយបុព្វបុរសរបស់អ្នករាល់គ្នាដែរ។+ ១០ ព្រោះអ្នករាល់គ្នានឹងស្ដាប់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា និងកាន់តាមច្បាប់និងបញ្ញត្តិរបស់លោកដែលមានក្នុងសៀវភៅច្បាប់នេះ ហើយអ្នករាល់គ្នានឹងត្រឡប់មករកព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាដោយអស់ពីចិត្ត អស់ពីជីវិត។*+
-
-
អេសេគាល ៣៦:២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ខ្ញុំនឹងប្រើឫទ្ធានុភាពខ្ញុំផ្លាស់ប្ដូរគំនិតអ្នករាល់គ្នា។ ខ្ញុំនឹងជំរុញចិត្តអ្នករាល់គ្នាឲ្យធ្វើតាមបញ្ញត្តិខ្ញុំ+ ហើយអ្នករាល់គ្នានឹងកាន់តាមក្រឹត្យក្រមរបស់ខ្ញុំ។
-