-
យេរេមា ២៣:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ព្រះយេហូវ៉ាប្រកាសថា៖ «មើល! នឹងមានគ្រាមកដល់ ដែលខ្ញុំនឹងធ្វើឲ្យមានពន្លក*មួយដ៏សុចរិតដុះចេញពីពូជពង្សដាវីឌ+ ហើយគាត់នឹងគ្រប់គ្រងជាស្ដេច+នៅក្នុងស្រុក ដោយការយល់ធ្លុះជ្រៅនិងដោយសុចរិតយុត្តិធម៌។+ ៦ នៅគ្រាគាត់ ពួកយូដានឹងទទួលសេចក្ដីសង្គ្រោះ+ ហើយពួកអ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត។+ គេនឹងហៅគាត់ថាព្រះយេហូវ៉ាជាសេចក្ដីសុចរិតរបស់យើង»។+
-
-
អេសេគាល ២៨:២៥, ២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ «‹ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ពេលខ្ញុំប្រមូលពូជពង្សអ៊ីស្រាអែល ចេញពីចំណោមប្រជាជាតិនានាដែលពួកគេបានខ្ចាត់ខ្ចាយទៅនោះ+ ខ្ញុំនឹងត្រូវញែកជាបរិសុទ្ធតាមរយៈពួកគេនៅចំពោះមុខប្រជាជាតិទាំងឡាយ។+ ពួកគេនឹងរស់នៅក្នុងស្រុករបស់ខ្លួនវិញ+ ជាស្រុកដែលខ្ញុំបានប្រគល់ឲ្យដល់យ៉ាកុបជាអ្នកបម្រើខ្ញុំ។+ ២៦ ពួកគេនឹងអាស្រ័យនៅក្នុងស្រុកនោះដោយសុវត្ថិភាព+ ហើយសង់ផ្ទះ និងដាំចម្ការទំពាំងបាយជូរ។+ ពួកគេនឹងរស់នៅដោយសុខសាន្ត ពេលខ្ញុំកាត់ទោសប្រជាជាតិនៅជុំវិញដែលមាក់ងាយពួកគេ។+ ពេលនោះ ពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាព្រះរបស់ពួកគេ»›»។
-