-
ច្បាប់លេវី ៦:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ «‹ច្បាប់សម្រាប់ការជូនគ្រឿងបូជាពីស្រូវមានដូចតទៅ៖+ កូនប្រុសៗរបស់អេរ៉ុនត្រូវជូនគ្រឿងបូជានេះចំពោះព្រះយេហូវ៉ា នៅខាងមុខទីបូជា។
-
-
ច្បាប់លេវី ៦:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ឯចំណែកដែលនៅសល់ អេរ៉ុននិងកូនប្រុសៗរបស់គាត់នឹងយកទៅធ្វើជានំប៉័ងឥតដំបែ រួចបរិភោគនៅកន្លែងបរិសុទ្ធ គឺនៅទីធ្លាត្រសាលជំនុំ។+
-
-
ច្បាប់លេវី ៧:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ «‹នេះជាច្បាប់នៃគ្រឿងបូជាសម្រាប់អំពើរំលង+ ជាគ្រឿងបូជាដែលបរិសុទ្ធបំផុត
-
-
ច្បាប់លេវី ១០:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ក្រោយនោះ ម៉ូសេបានប្រាប់អេរ៉ុន អេលាសារ និងអ៊ីតតាម៉ាត្រូវជាកូនប្រុសដែលនៅសល់របស់អេរ៉ុនថា៖ «ចូរយកគ្រឿងបូជាពីស្រូវដែលនៅសល់ពីគ្រឿងបូជាដែលដុតជូនព្រះយេហូវ៉ា ទៅធ្វើជានំប៉័ងឥតដំបែ ហើយបរិភោគនៅក្បែរទីបូជា+ ព្រោះនេះជាអ្វីដែលបរិសុទ្ធបំផុត។+ ១៣ អ្នកត្រូវបរិភោគនៅកន្លែងបរិសុទ្ធ+ ព្រោះនេះជាចំណែករបស់អ្នកនិងកូនប្រុសៗរបស់អ្នក ពីគ្រឿងបូជាដែលដុតជូនព្រះយេហូវ៉ា។ នេះជាបង្គាប់ដែលខ្ញុំបានទទួលពីព្រះ។
-
-
ច្បាប់លេវី ២៤:៨, ៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ រៀងរាល់ថ្ងៃឈប់សម្រាក អេរ៉ុនត្រូវរៀបចំនំទាំងនោះនៅចំពោះព្រះយេហូវ៉ាជានិច្ច។+ នេះជាកិច្ចព្រមព្រៀងដែលស្ថិតស្ថេរជារៀងរហូត រវាងខ្ញុំនិងបណ្ដាជនអ៊ីស្រាអែល។ ៩ នំទាំងនេះនឹងបានទៅជាចំណែករបស់អេរ៉ុននិងកូនប្រុសៗរបស់គាត់+ ហើយពួកគាត់ត្រូវបរិភោគនៅកន្លែងបរិសុទ្ធ+ ព្រោះនំទាំងនោះជាអ្វីដែលបរិសុទ្ធបំផុតពីគ្រឿងបូជាដុតរបស់ព្រះយេហូវ៉ា។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមជាដរាប»។
-