-
អេសេគាល ៤៨:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ដីដែលជាវិភាគទានបរិសុទ្ធនេះទុកសម្រាប់ពួកសង្ឃ។+ ដីនេះមានប្រវែង២៥.០០០ហត្ថនៅភាគខាងជើង ហើយមានប្រវែង១០.០០០ហត្ថនៅភាគខាងលិច និងប្រវែង១០.០០០ហត្ថនៅភាគខាងកើត ព្រមទាំងមានប្រវែង២៥.០០០ហត្ថនៅភាគខាងត្បូង។ ទីបរិសុទ្ធរបស់ព្រះយេហូវ៉ានឹងស្ថិតនៅកណ្ដាលដីនោះ។ ១១ ដីនោះសម្រាប់ពួកសង្ឃជាកូនចៅសេដុកដែលបានត្រូវញែកជាបរិសុទ្ធ+ ព្រោះពួកគេបានបំពេញភារកិច្ចរបស់ខ្លួននៅចំពោះមុខខ្ញុំ ហើយមិនបានថយចេញពីខ្ញុំឡើយ កាលដែលបណ្ដាជនអ៊ីស្រាអែលនិងពួកលេវីបានថយចេញ។+
-