-
អេសេគាល ៤៨:២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ «ឯដីសល់ដែលនៅសងខាងផ្ទៃដីវិភាគទានបរិសុទ្ធនិងផ្ទៃដីក្រុង នឹងបានទៅជារបស់មេដឹកនាំ។+ ដីនោះមានព្រំប្រទល់ជាប់នឹងដីដែលមានប្រវែង២៥.០០០ហត្ថ គឺទាំងខាងកើតនិងខាងលិចផ្ទៃដីវិភាគទាន។ ប្រវែងដីនោះស្មើនឹងប្រវែងដីដែលនៅជាប់ព្រំប្រទល់ខាងជើងនិងខាងត្បូង ហើយដីនោះជាកម្មសិទ្ធិរបស់មេដឹកនាំ។ ផ្ទៃដីវិភាគទានបរិសុទ្ធនិងផ្ទៃដីវិហារស្ថិតនៅកណ្ដាលដីនោះ។
-