-
ការបំភ្លឺច្បាប់ ២៨:៤៨-៥១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៨ ព្រះយេហូវ៉ានឹងបណ្ដាលឲ្យពួកសត្រូវមកច្បាំងនឹងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ខ្លួនទៅជាអ្នកបម្រើពួកគេ។+ នៅពេលនោះ អ្នករាល់គ្នានឹងស្រេកឃ្លាន+ ហើយគ្មានសម្លៀកបំពាក់គ្រប់គ្រាន់ ព្រមទាំងខ្វះខាតអ្វីៗទាំងអស់។ លោកនឹងដាក់នឹមដែកនៅលើ ករបស់អ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាត្រូវបំផ្លាញចោល។
៤៩ «ព្រះយេហូវ៉ានឹងនាំប្រជាជាតិមួយពីស្រុកឆ្ងាយ+ដែលមកពីចុងផែនដី ឲ្យមកប្រឆាំងនឹងអ្នករាល់គ្នា។ ពួកគេនឹងវាយប្រហារអ្នករាល់គ្នាយ៉ាងរហ័សដូចជាឥន្ទ្រីចាប់ចំណី+ ហើយពួកគេនិយាយភាសាដែលអ្នករាល់គ្នាមិនស្គាល់។+ ៥០ ពួកគេជាមនុស្សកាចសាហាវ មិនចេះគោរពមនុស្សចាស់ឬអាណិតអាសូរកូនក្មេងឡើយ។+ ៥១ មិនត្រឹមតែប៉ុណ្ណោះ ពួកគេនឹងបរិភោគហ្វូងសត្វនិងភោគផលរបស់អ្នករាល់គ្នាអស់គ្មានសល់។ ពួកគេនឹងមិនទុកស្រូវ ស្រាថ្មី និងប្រេង ឲ្យនៅសល់ទេ ហើយក៏មិនទុកកូនគោឬចៀមឲ្យនៅសល់ដែរ។ យ៉ាងនេះ អ្នករាល់គ្នានឹងវិនាសសាបសូន្យទៅ។+
-
-
អេសេគាល ២១:៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ ខ្ញុំនឹងបញ្ចេញកំហឹងទៅលើអ្នក ហើយខ្ញុំនឹងបញ្ឆេះអ្នកដោយភ្លើងកំហឹងរបស់ខ្ញុំ។ រួចខ្ញុំនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃមនុស្សសាហាវឃោរឃៅដែលពូកែបំផ្លិចបំផ្លាញ។+
-
-
ហាបាគុក ១:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
ពួកគេសម្រុកចូលវាតទីទឹកដី
ដើម្បីចាប់យកទឹកដីរបស់អ្នកឯទៀត។+
-