-
បណ្ដាស្ដេចទី២ ២៥:១៨-២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ មេអង្គរក្សក៏ចាប់សេរ៉ាយ៉ា+ជាសង្ឃនាយក សេផានា+ជាសង្ឃថ្នាក់បន្ទាប់ និងអ្នកយាមទ្វារបីនាក់។+ ១៩ បន្ថែមទៅទៀត គាត់ក៏ចាប់យកមន្ត្រីជាន់ខ្ពស់ម្នាក់ ដែលត្រួតត្រាលើពួកទាហាន អ្នកជំនិតស្ដេចប្រាំនាក់ រួមទាំងលេខាធិការរបស់មេទ័ព ដែលមានភារកិច្ចកែនទាហាន។ គាត់ក៏ចាប់ពួកបុរស៦០នាក់ដែលជាជនសាមញ្ញដែលនៅក្នុងក្រុងទៅដែរ។ ២០ នេប៊ូសារ៉ាដាន+ជាមេអង្គរក្ស បានយកពួកគេទៅប្រគល់ឲ្យស្ដេចស្រុកបាប៊ីឡូននៅក្រុងរីបឡា។+ ២១ ស្ដេចស្រុកបាប៊ីឡូនក៏សម្លាប់ពួកគេនៅក្រុងរីបឡាក្នុងទឹកដីហាម៉ាត។+ យ៉ាងនេះ ពួកយូដាបានត្រូវនិរទេសចេញពីស្រុករបស់ខ្លួន។+
-
-
ប្រវត្តិហេតុទី២ ៣៦:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ហេតុនេះ ព្រះបានបណ្ដាលឲ្យស្ដេចនៃពួកខាល់ដេលើកទ័ពមកច្បាំងនឹងពួកគេ។+ ស្ដេចនោះបានសម្លាប់ពួកយុវជន+ក្នុងវិហារ+ដោយគ្មានមេត្តា ហើយក៏បានប្រហារពួកស្រីក្រមុំ មនុស្សចាស់ជរា និងពួកអ្នកទន់ខ្សោយ ដោយឥតត្រាប្រណីដែរ។+ ព្រះបានប្រគល់ពួកគេនិងអ្វីៗទាំងអស់ទៅក្នុងកណ្ដាប់ដៃស្ដេចនោះ។+
-