-
បណ្ដាស្ដេចទី២ ២៤:១៤, ១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ គាត់បានចាប់យកអ្នកក្រុងយេរូសាឡិមទៅធ្វើជាឈ្លើយ គឺពួកអ្នកគ្រប់គ្រង+ ទាហានដ៏អង់អាច ពួកសិប្បករ និងជាងដែក។+ សរុបចំនួនគឺ១០.០០០នាក់។ គាត់ទុកឲ្យនៅសល់តែបណ្ដាជនក្រីក្រប៉ុណ្ណោះ។+ ១៥ គាត់បានចាប់ស្ដេចយេហូយ៉ាគីន+ រួមទាំងម្ដាយរបស់ស្ដេច បណ្ដាប្រពន្ធរបស់ស្ដេច មន្ត្រីជាន់ខ្ពស់ និងពួកអ្នកធំ រួចនាំចេញពីក្រុងយេរូសាឡិមធ្វើដំណើរទៅស្រុកបាប៊ីឡូន។+
-
-
យេរេមា ២៤:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ «ព្រះយេហូវ៉ាជាព្រះនៃប្រជាជាតិអ៊ីស្រាអែលមានប្រសាសន៍ដូច្នេះថា៖ ‹ដូចផ្លែល្វាល្អ ខ្ញុំនឹងមើលពួកយូដាក្នុងផ្លូវល្អ ជាពួកអ្នកដែលបានត្រូវនិរទេស និងជាពួកអ្នកដែលខ្ញុំបណ្ដេញចេញពីស្រុកនេះឲ្យទៅរស់នៅក្នុងទឹកដីរបស់ពួកខាល់ដេ។
-