-
អេសាយ ១១:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ នៅគ្រានោះ ព្រះយេហូវ៉ានឹងលូកដៃម្ដងទៀត* ដើម្បីរំដោះរាស្ត្ររបស់លោកដែលនៅសេសសល់ពីស្រុកអាស៊ីរី+ ស្រុកអេហ្ស៊ីប+ ស្រុកប៉ាត្រូស+ ស្រុកគូស+ ស្រុកអេឡាំ+ ស្រុកស៊ីណើរ* ស្រុកហាម៉ាត និងពីកោះទាំងប៉ុន្មាននៅសមុទ្រ។+ ១២ លោកនឹងតាំងសញ្ញាសម្គាល់មួយដល់ប្រជាជាតិនានា ហើយប្រមូលពួកអ៊ីស្រាអែលដែលបានបែកខ្ញែក+ និងពួកយូដាដែលបានខ្ចាត់ខ្ចាយទៅទិសទាំងបួននៃផែនដី ឲ្យវិលត្រឡប់មកវិញ។+
-
-
យេរេមា ៣០:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ព្រះយេហូវ៉ាប្រកាសថា៖ «ឯអ្នកវិញ ឱយ៉ាកុបជាអ្នកបម្រើខ្ញុំអើយ! កុំភ័យខ្លាចឡើយ
ឱអ៊ីស្រាអែលអើយ! កុំតក់ស្លុតឲ្យសោះ។+
ព្រោះខ្ញុំនឹងសង្គ្រោះអ្នកពីកន្លែងឆ្ងាយ
ថែមទាំងរំដោះកូនចៅអ្នកពីស្រុកដែលពួកគេជាប់ជាឈ្លើយទៀតផង។+
យ៉ាកុបនឹងត្រឡប់មកវិញ ហើយរស់នៅដោយស្ងៀមស្ងាត់គ្មានអ្នកណារំខានឡើយ ហើយក៏គ្មានអ្នកណាមកបំភ័យរាស្ត្រខ្ញុំដែរ»។+
១១ ព្រះយេហូវ៉ាប្រកាសថា៖ «ព្រោះខ្ញុំនៅជាមួយអ្នក ដើម្បីសង្គ្រោះអ្នក។
ប៉ុន្តែ ខ្ញុំនឹងបំផ្លាញប្រជាជាតិទាំងឡាយដែលខ្ញុំអនុញ្ញាតឲ្យចាប់អ្នក។+
ចំណែកអ្នកវិញ ខ្ញុំនឹងមិនបំផ្លាញទេ។+
ខ្ញុំនឹងប្រដៅតម្រង់អ្នកដល់កម្រិតត្រឹមត្រូវ
ខ្ញុំនឹងមិនឲ្យអ្នករួចពីទោសឡើយ»។+
-
-
អេសេគាល ៣៤:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ខ្ញុំនឹងនាំពួកគេចេញពីប្រជាជាតិនានា ហើយប្រមូលពួកគេពីស្រុកឯទៀត រួចនាំពួកគេចូលទៅក្នុងស្រុករបស់ពួកគេវិញ ហើយខ្ញុំនឹងឲ្យចំណីពួកគេតាមតំបន់ភ្នំក្នុងស្រុកអ៊ីស្រាអែល+ តាមដងអូរ និងនៅគ្រប់កន្លែងដែលពួកគេរស់នៅ។ ១៤ ខ្ញុំនឹងឃ្វាលពួកគេនៅលើវាលស្មៅខៀវខ្ចី ហើយពួកគេនឹងបានចំណីល្អៗនៅលើភ្នំខ្ពស់ៗក្នុងទឹកដីអ៊ីស្រាអែល។+ ពួកគេនឹងដេកនៅលើកន្លែងដ៏ស្រស់បំព្រង+ ហើយពួកគេមានស្មៅខៀវខ្ចីជាអាហារនៅតំបន់ភ្នំក្នុងស្រុកអ៊ីស្រាអែល»។
-
-
អេម៉ុស ៩:១៤, ១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ខ្ញុំនឹងប្រមូលបណ្ដាជនអ៊ីស្រាអែលជារាស្ត្រខ្ញុំដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ+
ហើយពួកគេនឹងសង់ក្រុងដែលបាក់បែកឡើងវិញ រួចរស់នៅទីនោះម្ដងទៀត។+
ពួកគេនឹងដាំចម្ការទំពាំងបាយជូរ ហើយផឹកស្រាទំពាំងបាយជូរពីចម្ការនោះ+
ពួកគេនឹងដាំដំណាំ រួចបរិភោគផលផ្លែពីដំណាំនោះ›។+
១៥ ‹ខ្ញុំនឹងដាំរាស្ត្រខ្ញុំនៅលើទឹកដីរបស់ពួកគេ
ហើយពួកគេនឹងមិនត្រូវដករំលើង
ចេញពីទឹកដីដែលខ្ញុំបានប្រគល់ឲ្យពួកគេម្ដងទៀតឡើយ›។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា»។
-