បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ៦:១៣, ១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ​«​ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​រក​ស៊ី​មិន​ទៀង​ត្រង់+

      ហើយ​ចាប់​ពី​ពួក​អ្នក​ប្រកាស​ទំនាយ​ទៅ​ដល់​ពួក​សង្ឃ​ពួក​គេ​សុទ្ធ​តែ​ជា​ជន​បោក​ប្រាស់។+

      ១៤ ពួក​គេ​ធ្វើ​ឲ្យ​របួស​រាស្ត្រ​ខ្ញុំ​ជា​សះ​តែ​បន្តិច​បន្តួច​ទេ ដោយ​និយាយ​ថា​៖

      ‹មាន​សន្តិភាព​ហើយ! មាន​សន្តិភាព​ហើយ!› តែ​តាម​ពិត​គ្មាន​ទាល់​តែ​សោះ។+

  • យេរេមា ២៨:១-៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ នៅ​ឆ្នាំ​ដដែល​នោះ គឺ​នៅ​ខែ​ទី​៥ ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​សេដេគា+ស្ដេច​ស្រុក​យូដា ហាណានា​ជា​កូន​អាសសឺ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​មក​ពី​ក្រុង​គីបៀន+ បាន​និយាយ​មក​ខ្ញុំ​នៅ​មុខ​ពួក​សង្ឃ​និង​បណ្ដា​ជន​ទាំង​ឡាយ​នៅ​វិហារ​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ២ ​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​បំបាក់​នឹម​របស់​ស្ដេច​ស្រុក​បាប៊ីឡូន។+ ៣ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ ខ្ញុំ​នឹង​នាំ​យក​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​មក​វិញ គឺ​ជា​ប្រដាប់​ប្រដា​ដែល​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​នាំ​យក​ទៅ​ស្រុក​គាត់›​»។+ ៤ ​«​‹ហើយ​ខ្ញុំ​ក៏​នាំ​យេកូនាស+ជា​កូន​យេហូយ៉ាគីម+ដែល​ជា​ស្ដេច​ស្រុក​យូដា និង​ពួក​យូដា​ទាំង​អស់​ដែល​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ឲ្យ​ត្រឡប់​មក​វិញ​ដែរ។+ ព្រោះ​ខ្ញុំ​នឹង​បំបាក់​នឹម​របស់​ស្ដេច​ស្រុក​បាប៊ីឡូន​ជា​មិន​ខាន›។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក