-
អេសាយ ៣:១៨-២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងដោះគ្រឿងតុបតែងខ្លួនរបស់ពួកគេចេញ
គឺបូចងសក់ កងជើង និងគ្រឿងលម្អដែលមានរាងដូចដួងខែ+
១៩ ព្រមទាំងក្រវិល កងដៃ និងស្បៃបាំងមុខ
២០ គ្រឿងលម្អក្បាល ខ្សែជើង និងខ្សែក្រវាត់
ថង់គ្រឿងក្រអូប និងបន្តោងស័ក្ដិសិទ្ធិ
២១ ព្រមទាំងចិញ្ចៀន និងក្រវិលច្រមុះ
២២ សម្លៀកបំពាក់ពិសេស សម្លៀកបំពាក់ក្រៅ សំពត់ដណ្ដប់ និងថង់ប្រាក់
២៣ ព្រមទាំងកញ្ចក់+ សម្លៀកបំពាក់ក្រណាត់សាច់ល្អ
ឈ្នួតក្បាល និងស្បៃបាំងមុខផងដែរ។
-