-
អេសាយ ៣៩:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ លោកក៏មានប្រសាសន៍ទៀតថា៖ ‹កូនចៅខ្លះរបស់អ្នកដែលនឹងកើតមក ពួកគេនឹងត្រូវនាំយកទៅស្រុកបាប៊ីឡូន ហើយនឹងក្លាយទៅជាមន្ត្រីជាន់ខ្ពស់ក្នុងវិមានស្ដេចស្រុកនោះ›»។+
-
-
យេរេមា ២២:២៤, ២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ឱកូនៀ*+ជាកូនយេហូយ៉ាគីម+ដែលជាស្ដេចស្រុកយូដាអើយ! ខ្ញុំស្បថដោយនូវជីវិតខ្ញុំថា ទោះបីអ្នកប្រៀបដូចជាចិញ្ចៀនត្រានៅម្រាមដៃស្ដាំខ្ញុំក៏ដោយ ក៏ខ្ញុំនឹងទាញកន្ដ្រាក់អ្នកចេញដែរ។ ២៥ ខ្ញុំនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន និងពួកខាល់ដេ គឺពួកអ្នកដែលតាមរកជីវិតអ្នក និងពួកអ្នកដែលអ្នកខ្លបខ្លាចផងដែរ។+
-
-
យេរេមា ៥២:៣១, ៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ នៅឆ្នាំទី៣៧នៃគ្រាដែលយេហូយ៉ាគីន+ជាស្ដេចស្រុកយូដាបានជាប់ជាឈ្លើយ អេវីលមេរ៉ូដាកបានគ្រប់គ្រងជាស្ដេចស្រុកបាប៊ីឡូន។ នៅថ្ងៃទី២៥ ខែទី១២ គាត់បានដោះលែងយេហូយ៉ាគីនជាស្ដេចស្រុកយូដាចេញពីគុក។+ ៣២ ស្ដេចអេវីលមេរ៉ូដាកនិយាយដោយសប្បុរសទៅកាន់យេហូយ៉ាគីន ហើយលើកកិត្តិយសគាត់ជាងស្ដេចឯទៀតដែលនៅជាមួយគាត់ក្នុងស្រុកបាប៊ីឡូន។
-