-
បណ្ដាស្ដេចទី២ ២៣:៣១-៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ ពេលយេហូអាហាស+គ្រងរាជ្យ គាត់មានអាយុ២៣ឆ្នាំ។ គាត់គ្រប់គ្រងនៅក្រុងយេរូសាឡិមបានបីខែ។ ម្ដាយរបស់គាត់ឈ្មោះហាមូថល+ជាកូនយេរេមាជាអ្នកក្រុងលិបណា។ ៣២ យេហូអាហាសបានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត តាមគន្លងរបស់បុព្វបុរសគាត់។+ ៣៣ ក្រោយមក ផារ៉ូណេកូ+បានចាប់គាត់យកទៅដាក់គុកនៅក្រុងរីបឡា+ក្នុងទឹកដីហាម៉ាត ដើម្បីកុំឲ្យគាត់គ្រប់គ្រងនៅក្រុងយេរូសាឡិមទៀត។ ពេលនោះ ផារ៉ូណេកូបានតម្រូវឲ្យបណ្ដាជនស្រុកយូដាបង់សួយអាករជាប្រាក់ចំនួន១០០ថាលិន* និងមាសចំនួនមួយថាលិន។+ ៣៤ រួចមក ផារ៉ូណេកូតែងតាំងអេលាគីមជាកូនយ៉ូសៀសឲ្យធ្វើជាស្ដេចជំនួសវិញ ហើយក៏ប្ដូរឈ្មោះអេលាគីមទៅជាយេហូយ៉ាគីម។ ចំណែកឯយេហូអាហាសវិញ ផារ៉ូណេកូបាននាំយកទៅស្រុកអេហ្ស៊ីប។+ ក្រោយមក យេហូអាហាសបានស្លាប់នៅទីនោះ។+
-
-
យេរេមា ២២:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ «ព្រោះស្ដីអំពីសាលូម*+ជាកូនយ៉ូសៀស+ ជាស្ដេចស្រុកយូដាដែលកំពុងគ្រប់គ្រងជំនួសឪពុកគាត់ និងជាអ្នកដែលបានត្រូវនិរទេសចេញពីទឹកដីនេះ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹គាត់នឹងមិនត្រឡប់មកស្រុកនេះវិញឡើយ ១២ ព្រោះគាត់នឹងស្លាប់នៅក្នុងស្រុកដែលគេចាប់គាត់ទៅ ហើយគាត់នឹងមិនឃើញស្រុកកំណើតខ្លួនទៀតទេ›។+
-