-
បណ្ដាស្ដេចទី២ ២៥:៥-៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ប៉ុន្តែ ទ័ពខាល់ដេបានដេញតាមស្ដេចយូដាទាន់នៅត្រង់វាលក្រុងយេរីខូ រួចកងទ័ពរបស់គាត់ក៏រត់ខ្ចាត់ខ្ចាយអស់ទៅ។ ៦ បន្ទាប់មក ពួកគេបានចាប់ស្ដេចយូដា+ ហើយនាំគាត់ទៅជួបស្ដេចស្រុកបាប៊ីឡូននៅក្រុងរីបឡា រួចបានកាត់ទោសគាត់នៅទីនោះ។ ៧ ពួកគេបានសម្លាប់កូនៗរបស់គាត់នៅចំពោះមុខគាត់។ បន្ទាប់មក ស្ដេចនេប៊ូក្នេសាបានចាក់ភ្នែកគាត់ឲ្យខ្វាក់ រួចដាក់ខ្នោះស្ពាន់ ហើយក៏នាំគាត់ទៅស្រុកបាប៊ីឡូន។+
-
-
យេរេមា ៥២:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ប៉ុន្តែ ទ័ពខាល់ដេបានដេញតាមស្ដេច+ស្រុកយូដាទាន់នៅត្រង់វាលក្រុងយេរីខូ រួចកងទ័ពរបស់គាត់ក៏រត់ខ្ចាត់ខ្ចាយអស់ទៅ។
-
-
យេរេមា ៥២:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ក្រោយនោះ ស្ដេចស្រុកបាប៊ីឡូនបានចាក់ភ្នែកសេដេគាឲ្យខ្វាក់+ និងដាក់ខ្នោះស្ពាន់ ហើយនាំគាត់ទៅស្រុកបាប៊ីឡូន រួចឃុំឃាំងគាត់រហូតដល់ថ្ងៃស្លាប់។
-
-
អេសេគាល ១២:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ មេដឹកនាំដែលនៅក្នុងចំណោមពួកគេ នឹងដាក់បង្វេចលើស្មា រួចចេញទៅទាំងយប់ងងឹត។ គាត់នឹងចោះទម្លុះជញ្ជាំងកំពែង ហើយលីបង្វេចចេញតាមនោះ។+ គាត់នឹងគ្របមុខខ្លួនមើលដីមិនឃើញឡើយ›។ ១៣ ខ្ញុំនឹងបោះសំណាញ់លើគាត់ ហើយគាត់នឹងជាប់សំណាញ់ខ្ញុំ។+ រួចខ្ញុំនឹងនាំគាត់ទៅស្រុកបាប៊ីឡូន គឺទៅស្រុករបស់ពួកខាល់ដេ។ ប៉ុន្តែ គាត់នឹងមិនឃើញស្រុកនោះទេ ហើយគាត់នឹងស្លាប់នៅទីនោះ។+
-