បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣២:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ កាល​បណ្ដា​ជន​អ៊ីស្រាអែល​ឃើញ​ថា​ម៉ូសេ​ក្រ​ចុះ​ពី​លើ​ភ្នំ+ ពួក​គេ​ក៏​បាន​នាំ​គ្នា​ទៅ​ជួប​អេរ៉ុន ហើយ​និយាយ​ថា​៖ ​«​ចូរ​ធ្វើ​ព្រះ​មួយ​ដើម្បី​នាំ​មុខ​យើង​ទាំង​អស់​គ្នា+ ព្រោះ​ម៉ូសេ​នេះ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក យើង​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ដល់​គាត់​ទេ​»។

  • ដំណើរចាកចេញ ៣២:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ អេរ៉ុន​បាន​ទទួល​មាស​ពី​ពួក​គេ ក្រោយ​មក​គាត់​ក៏​យក​ទៅ​ឆ្លាក់​ធ្វើ​ជា​រូប​កូន​គោ​មាស។*+ ពេល​នោះ ពួក​គេ​នាំ​គ្នា​និយាយ​ថា​៖ ​«​ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! នេះ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​»។+

  • បណ្ដាស្ដេចទី១ ១២:២៨, ២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ក្រោយ​ពី​យេរ៉ូបោម​បាន​សុំ​យោបល់​ពី​ទី​ប្រឹក្សា​រួច គាត់​ក៏​បាន​ធ្វើ​រូប​កូន​គោ​មាស​ពីរ+ ហើយ​និយាយ​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​នោះ គឺ​ពិបាក​ពេក​ណាស់។ នេះ​នែ៎! ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​»។+ ២៩ រួច​គាត់​ដាក់​រូប​កូន​គោ​មួយ​នៅ​ក្រុង​បេតអែល+ ឯ​មួយ​ទៀត​គាត់​ដាក់​នៅ​ក្រុង​ដាន់។+

  • បណ្ដាស្ដេចទី២ ១០:២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ក៏​ប៉ុន្តែ យេហ៊ូ​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត ដែល​ជា​អ្នក​បណ្ដាល​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​ខុស​ឆ្គង​ឡើយ ព្រោះ​យេហ៊ូ​បាន​អនុញ្ញាត​ឲ្យ​នៅ​មាន​ការ​គោរព​បូជា​ដល់​រូប​កូនគោមាស​នៅ​ក្រុង​បេតអែល​និង​ក្រុង​ដាន់​ដដែល។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក