-
បណ្ដាស្ដេចទី១ ៥:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ពួកអ្នកបម្រើរបស់ខ្ញុំនឹងយកឈើទាំងនោះចុះពីតំបន់ភ្នំលីបង់ទៅដល់សមុទ្រ ហើយចងជាក្បូនបណ្ដែតតាមសមុទ្រដល់កន្លែងដែលលោកបានកំណត់ឲ្យ។ នៅទីនោះ ខ្ញុំនឹងឲ្យគេស្រាយឈើទាំងនោះចេញពីគ្នា ដើម្បីឲ្យពួកលោកយកទៅបាន។ ឯលោកវិញ សូមផ្ដល់ស្បៀងអាហារដល់ពួកអ្នកផ្ទះខ្ញុំ ដូចដែលខ្ញុំបានស្នើនោះ»។+
-
-
អែសរ៉ា ៣:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ពួកគេបានបង់ប្រាក់ដល់ពួកអ្នកដាប់ថ្ម+និងពួកជាង។+ ពួកគេក៏បានផ្ដល់ស្បៀងអាហារ ទឹក និងប្រេង ដល់ពួកស៊ីដូននិងពួកទីរ៉ុសដែរ ព្រោះពួកអ្នកទាំងនោះបាននាំយកឈើស៊ីដារតាមសមុទ្រមកឲ្យពួកគេ ពីតំបន់លីបង់រហូតដល់យ៉ុបប៉ា។+ ពួកគេធ្វើដូច្នោះដោយមានការអនុញ្ញាតពីស៊ីរូសជាស្ដេចស្រុកពើស៊ី។+
-
-
សកម្មភាព ១២:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ស្ដេចហេរ៉ូឌមួម៉ៅក្ដៅចិត្តនឹងពួកអ្នកក្រុងទីរ៉ុសនិងក្រុងស៊ីដូន។ ដូច្នេះ ពួកអ្នកក្រុងទាំងនោះព្រមព្រៀងគ្នាមកជួបគាត់។ ក្រោយពីពួកគេបានបញ្ចុះបញ្ចូលប្លាស្ទុស ដែលជាអ្នកមើលការខុសត្រូវលើពួកអ្នកផ្ទះរបស់ស្ដេច នោះពួកគេក៏សុំផ្សះផ្សាជាមួយនឹងស្ដេចហេរ៉ូឌ ពីព្រោះស្រុករបស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្ដេចនោះ។
-