-
យេរេមា ៤៣:១១-១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ គាត់នឹងមកវាយប្រហារស្រុកអេហ្ស៊ីប។+ ពេលនោះ អ្នកណាដែលត្រូវស្លាប់ដោយដាវ នឹងស្លាប់ដោយដាវ។ អ្នកណាដែលត្រូវស្លាប់ដោយរោគរាតត្បាត នឹងស្លាប់ដោយរោគរាតត្បាត។ អ្នកណាដែលត្រូវគេចាប់យកទៅធ្វើជាឈ្លើយ នឹងធ្វើជាឈ្លើយ។+ ១២ ខ្ញុំនឹងដុតបំផ្លាញវិហារទាំងប៉ុន្មានរបស់ព្រះនានាក្នុងស្រុកអេហ្ស៊ីប+ ហើយស្ដេចនោះនឹងដុតបំផ្លាញអ្វីទាំងនោះចោល រួចប្រមូលព្រះរបស់ពួកគេយកទៅ។ គាត់នឹងយកស្រុកអេហ្ស៊ីបមករុំលើខ្លួន ដូចជាគង្វាលយកសម្លៀកបំពាក់មកពាក់ដែរ។ ក្រោយមក គាត់នឹងចាកចេញទៅដោយសុខសាន្ត។* ១៣ គ្រានោះ គាត់នឹងវាយកម្ទេចបង្គោលទាំងប៉ុន្មាននៅក្រុងបេតសេមែស*ក្នុងស្រុកអេហ្ស៊ីប ថែមទាំងដុតបំផ្លាញវិហារទាំងឡាយរបស់ព្រះនានាក្នុងស្រុកនោះផងដែរ»›»។
-