បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ២៣:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​វេទនា​ហើយ! ពួក​គង្វាល​ដែល​កំពុង​បំផ្លាញ​និង​កម្ចាត់​កម្ចាយ​ហ្វូង​ចៀម​នៅ​លើ​វាល​ស្មៅ​ខ្ញុំ​»។+

  • មីកា ៣:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ខ្ញុំ​និយាយ​ថា​៖ ​«​ឱ​ពួក​ប្រមុខ​នៃ​យ៉ាកុប​អើយ! សូម​ស្ដាប់។

      ឱ​ពួក​អ្នក​ដឹក​នាំ​នៃ​ពូជ​ពង្ស​អ៊ីស្រាអែល​អើយ!+ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ចុះ។

      តើ​ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​មិន​មែន​ជា​ភារកិច្ច​របស់​អ្នក​រាល់​គ្នា​ទេ​ឬ?

  • មីកា ៣:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ពួក​ប្រមុខ​កាត់​ក្ដី​ដោយ​ស៊ី​សំណូក+

      ហើយ​ពួក​សង្ឃ​បង្រៀន​ដោយ​យក​កម្រៃ។+

      រីឯ​ពួក​អ្នក​ប្រកាស​ទំនាយ​វិញ ពួក​គេ​ទស្សន៍​ទាយ​ដើម្បី​បាន​ប្រាក់។+

      ប៉ុន្តែ ពួក​គេ​អះអាង​ថា​ខ្លួន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ដោយ​ពោល​ថា​៖

      ​«​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​យើង!+ យើង​នឹង​មិន​ជួប​សេចក្ដី​វេទនា​ឡើយ​»។+

  • សេផានា ៣:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ ពួក​អ្នក​គ្រប់​គ្រង​របស់​នាង​ប្រៀប​ដូច​ជា​តោ​គ្រហឹម+

      ពួក​អ្នក​សម្រេច​ក្ដី​របស់​នាង ប្រៀប​ដូច​ជា​ឆ្កែ​ចចក​នៅ​ពេល​យប់

      សូម្បី​តែ​ឆ្អឹង​មួយ​ទុក​អង្កៀម​ក៏​មិន​សល់​ដល់​ព្រឹក​ដែរ។

  • សាការី ១១:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ គង្វាល​ដែល​ឥត​បាន​ការ​នឹង​ត្រូវ​វេទនា!+ ព្រោះ​គាត់​បោះ​បង់​ចោល​ហ្វូង​ចៀម។+

      ដាវ​នឹង​ប្រហារ​ដៃ​និង​ភ្នែក​ស្ដាំ​របស់​គាត់។

      ដៃ​របស់​គាត់​នឹង​ស្វិត​ក្រញង់

      ហើយ​ភ្នែក​ស្ដាំ​របស់​គាត់​នឹង​ងងឹត​សូន្យសុង​»។

  • ម៉ាថាយ ២៣:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ​«​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ជា​មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​នឹង​ត្រូវ​វេទនា! ពី​ព្រោះ​អ្នក​បិទ​ទ្វារ​រាជាណាចក្រ​ស្ថាន​សួគ៌​នៅ​មុខ​មនុស្ស។ អ្នក​រាល់​គ្នា​មិន​ចូល ហើយ​អ្នក​ដែល​កំពុង​ចូល ក៏​អ្នក​រាល់​គ្នា​មិន​ឲ្យ​ចូល​ដែរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក