-
ដានីយ៉ែល ២:៤៧, ៤៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៧ ស្ដេចក៏និយាយទៅដានីយ៉ែលថា៖ «ព្រះរបស់អ្នក ជាព្រះលើអស់ទាំងព្រះ ជាម្ចាស់លើអស់ទាំងស្ដេច ហើយជាអ្នកបើកបង្ហាញរឿងអាថ៌កំបាំងពិតមែន ព្រោះអ្នកអាចបកស្រាយអាថ៌កំបាំងនៃសុបិននេះបាន»។+ ៤៨ បន្ទាប់មក ស្ដេចបានឲ្យអំណោយវិសេសជាច្រើនដល់ដានីយ៉ែល ហើយដំឡើងតំណែងគាត់ឲ្យគ្រប់គ្រងលើអាណាខេត្តទាំងឡាយនៅស្រុកបាប៊ីឡូន+ និងឲ្យធ្វើជាមេលើពួកអ្នកប្រាជ្ញទាំងអស់ក្នុងស្រុកនោះ។
-