-
ប្រវត្តិហេតុទី១ ២៩:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ឱព្រះយេហូវ៉ាអើយ! លោកជាព្រះដ៏ឧត្តុង្គឧត្តម+ ជាព្រះដែលប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា។+ លោកមានសិរីរុងរឿងនិងកិត្តិយស+ ព្រោះអ្វីៗទាំងអស់ដែលនៅស្ថានសួគ៌* និងផែនដីសុទ្ធតែជារបស់លោក។+ ឱព្រះយេហូវ៉ាអើយ! គឺលោកហើយជាស្ដេច+ ហើយលោកមានអំណាចគ្រប់គ្រងលើបុគ្គលទាំងអស់។
-
-
យេរេមា ៣២:១៧-១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ «ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! លោកហើយដែលបានបង្កើតមេឃនិងផែនដី ដោយថាមពលនិងឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុត+ ហើយគ្មានអ្វីណាអស្ចារ្យដែលលោកធ្វើមិនបានឡើយ។ ១៨ លោកជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះដ៏ពិត ក៏ឧត្តុង្គឧត្ដម ហើយខ្លាំងក្លាក្រៃលែង។ នាមលោកគឺយេហូវ៉ា លោកតែងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់មនុស្សទាំងពាន់ៗ តែលោកក៏សងអំពើរំលងរបស់ឪពុកទៅកូនចៅជំនាន់ក្រោយៗដែរ។+ ១៩ គោលបំណងរបស់លោកគឺប្រពៃ ហើយការដែលលោកធ្វើគឺប្រកបដោយឫទ្ធានុភាព។+ លោកមើលឃើញការប្រព្រឹត្តទាំងអស់របស់មនុស្ស+ ហើយលោកសងដល់ពួកគេម្នាក់ៗតាមការប្រព្រឹត្តរបស់ខ្លួន។+
-