-
ដានីយ៉ែល ២:៤០-៤២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤០ «រាជាណាចក្រទី៤មានកម្លាំងខ្លាំងក្លាដូចដែក។+ ដូចដែកបំបាក់បំបែកអ្វីៗឲ្យខ្ទេចខ្ទីយ៉ាងណា រាជាណាចក្រនេះនឹងបំបាក់បំបែករាជាណាចក្រដែលនៅមុនៗឲ្យសាបសូន្យយ៉ាងនោះដែរ។+
៤១ «ឯប្រអប់ជើងនិងម្រាមជើងពីធាតុដែកលាយដីឥដ្ឋដែលលោកឃើញ គឺជារាជាណាចក្រដែលនឹងគ្មានការរួបរួមគ្នាទេ តែផ្នែកខ្លះរឹងដូចជាដែក ផ្នែកខ្លះទន់ដូចជាដីឥដ្ឋ។ ៤២ ការដែលប្រអប់ជើងមានធាតុដែកលាយដីឥដ្ឋ នេះបង្ហាញថារាជាណាចក្រនោះមានផ្នែកខ្លាំង ហើយមានផ្នែកខ្សោយ។
-