-
សុភាសិត ២១:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ការធ្វើអ្វីដែលត្រឹមត្រូវនិងទៀងត្រង់
នាំឲ្យព្រះយេហូវ៉ាពេញចិត្តខ្លាំងជាងការជូនគ្រឿងបូជា។+
-
-
អេសាយ ១:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «តើគ្រឿងបូជាដ៏ច្រើនរបស់អ្នករាល់គ្នាមានប្រយោជន៍អ្វីដល់ខ្ញុំទៅ?+
-
-
មីកា ៦:៦-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពេលចូលទៅជួបព្រះយេហូវ៉ា តើខ្ញុំត្រូវយកអ្វីទៅជូនលោក?
ពេលក្រាបគោរពព្រះដ៏ខ្ពស់បំផុត តើខ្ញុំត្រូវជូនអ្វី?
ពេលចូលទៅឯលោក តើខ្ញុំត្រូវជូនគ្រឿងបូជាដុតឬ?
គឺត្រូវជូនកូនគោអាយុមួយខួបឬ?+
៧ តើព្រះយេហូវ៉ាពេញចិត្តនឹងចៀមឈ្មោលរាប់ពាន់ក្បាលឬ?
តើលោកគាប់ចិត្តនឹងប្រេងរាប់ម៉ឺនរង្វាល់ឬ?+
តើខ្ញុំត្រូវជូនកូនច្បងរបស់ខ្ញុំសម្រាប់ការបះបោររបស់ខ្ញុំឬ?
តើខ្ញុំត្រូវជូនផលពីរូបកាយខ្ញុំសម្រាប់អំពើខុសឆ្គងរបស់ខ្ញុំឬ?+
៨ ឱមនុស្សអើយ! លោកបានប្រាប់អ្នករាល់គ្នារួចហើយអំពីអ្វីដែលល្អ។
តើព្រះយេហូវ៉ាតម្រូវអ្វីពីអ្នករាល់គ្នា?
-