-
បណ្ដាស្ដេចទី២ ១៦:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ នៅឆ្នាំទី១៧ក្នុងរាជ្យភេកាជាកូនរេម៉ាលៀ អេហាស+ជាកូនយ៉ូថាមបានគ្រប់គ្រងជាស្ដេចលើស្រុកយូដា។ ២ ពេលនោះ គាត់មានអាយុ២០ឆ្នាំ ហើយគាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល១៦ឆ្នាំ។ គាត់មិនបានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត ដូចដាវីឌជាបុព្វបុរសរបស់គាត់ទេ។+ ៣ ផ្ទុយទៅវិញ គាត់បានដើរតាមគន្លងរបស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែល+ ហើយថែមទាំងដុតកូនរបស់ខ្លួនជូនជាគ្រឿងបូជា*ទៀតផង។+ គាត់បានធ្វើតាមទង្វើដ៏គួរឲ្យស្អប់ខ្ពើមរបស់ប្រជាជាតិនានា+ ដែលព្រះយេហូវ៉ាបានបណ្ដេញចេញពីមុខជនជាតិអ៊ីស្រាអែល។
-