-
បណ្ដាស្ដេចទី២ ១៧:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ដូច្នេះ ព្រះយេហូវ៉ាខឹងនឹងជនជាតិអ៊ីស្រាអែលជាខ្លាំង។ ម្ល៉ោះហើយ លោកបានបណ្ដេញពួកគេចេញពីមុខលោកទៅ+ ដោយមិនទុកឲ្យសល់កុលសម្ព័ន្ធណាមួយឡើយ លើកលែងតែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។
-
-
អេម៉ុស ៣:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ‹ចូរប្រកាសដំណឹងនេះនៅលើប៉មរឹងមាំទាំងប៉ុន្មានក្នុងក្រុងអាសូត
ហើយប្រកាសនៅលើប៉មរឹងមាំទាំងឡាយក្នុងស្រុកអេហ្ស៊ីប។
ចូរប្រកាសថា៖ «ចូរនាំគ្នាមកប្រឆាំងនឹងតំបន់ភ្នំក្នុងស្រុកសាម៉ារីទៅ+
ចូរមកមើលការចលាចល និងការបោកប្រាស់នៅទីនេះ។+
១០ ព្រោះពួកគេមិនចេះប្រព្រឹត្តអ្វីដែលត្រឹមត្រូវនោះទេ។
ប៉មរឹងមាំរបស់ពួកគេ ពេញដោយអំពើឃោរឃៅនិងការបំផ្លិចបំផ្លាញ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា›។
-