-
ប្រវត្តិហេតុទី២ ២១:១៦, ១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ក្រោយមក ព្រះយេហូវ៉ាបានបណ្ដាលឲ្យ+ជនជាតិភីលីស្ទីន+ និងជនជាតិអារ៉ាប់+ដែលនៅក្បែរជនជាតិអេត្យូពី ប្រឆាំងនឹងយេហូរ៉ាម។ ១៧ ដូច្នេះ ពួកគេបានមកឈ្លានពានទឹកដីយូដា ហើយប្រមូលយកទ្រព្យសម្បត្តិទាំងអស់ពីវិមានស្ដេច+ ព្រមទាំងចាប់ប្រពន្ធកូនទាំងអស់របស់យេហូរ៉ាមយកទៅជាមួយដែរ ទុកឲ្យនៅសល់តែយេហូអាហាស*+ជាកូនពៅប៉ុណ្ណោះ។
-
-
ប្រវត្តិហេតុទី២ ២៨:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ឯពួកភីលីស្ទីន+ ពួកគេបានចូលវាយលុកបណ្ដាក្រុងនៅតំបន់សេភីឡា+ និងតំបន់ណេកេបក្នុងទឹកដីយូដា។ ពួកគេបានដណ្ដើមយក ក្រុងបេតសេមែស+ ក្រុងអៃយ៉ាឡូន+ ក្រុងកេដេរ៉ូត ក្រុងសូគរនិងក្រុងតូចៗដែលនៅជុំវិញ ក្រុងធីមណា+និងក្រុងតូចៗដែលនៅជុំវិញ ព្រមទាំងក្រុងគីមសូនិងក្រុងតូចៗដែលនៅជុំវិញ។ ក្រោយមក ពួកភីលីស្ទីនក៏តាំងទីលំនៅនៅទីនោះ។
-
-
យ៉ូអែល ៣:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ឱក្រុងទីរ៉ុស ក្រុងស៊ីដូន និងតំបន់ទាំងប៉ុន្មាននៅស្រុកភីលីស្ទីនអើយ!
តើអ្នករាល់គ្នាមានអ្វីទាស់នឹងខ្ញុំ?
តើអ្នករាល់គ្នាកំពុងសងសឹកខ្ញុំចំពោះអ្វីមួយឬ?
បើអ្នករាល់គ្នាកំពុងធ្វើដូច្នេះមែន
នោះខ្ញុំនឹងធ្វើឲ្យការសងសឹកនោះធ្លាក់ទៅលើអ្នករាល់គ្នាយ៉ាងឆាប់រហ័ស។+
-