-
អេសេគាល ២៥:១២-១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ពួកអេដំបានប្រព្រឹត្តទៅលើពូជពង្សយូដាដោយគំនុំ ហើយបានសងសឹកនឹងពួកគេ។ ដូច្នេះ ពួកអេដំនឹងទទួលទោសយ៉ាងធ្ងន់។+ ១៣ ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ «ខ្ញុំនឹងលើកដៃទៅទាស់នឹងស្រុកអេដំ ហើយប្រហារទាំងមនុស្សទាំងសត្វក្នុងស្រុកនោះ។ រួចខ្ញុំនឹងធ្វើឲ្យស្រុកនោះទៅជាកន្លែងស្ងាត់ជ្រងំ។+ ឯអ្នកនៅតំបន់ថេម៉ានរហូតដល់តំបន់ដេដាន់ ពួកគេនឹងត្រូវប្រហារដោយដាវ។+ ១៤ ‹ខ្ញុំនឹងសងសឹកពួកអេដំដោយដៃរបស់ពួកអ៊ីស្រាអែលជារាស្ត្រខ្ញុំ។+ ពួកគេនឹងបញ្ចេញកំហឹងជំនួសខ្ញុំទៅលើពួកអេដំ ដើម្បីឲ្យពួកអេដំស្គាល់រសជាតិនៃការសងសឹករបស់ខ្ញុំ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»›។
-
-
អេម៉ុស ១:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹អេដំ+បានបះបោរប្រឆាំងម្ដងហើយម្ដងទៀតដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ
ព្រោះគាត់បានដេញតាមបងប្អូនខ្លួនដោយដាវ+
ហើយគាត់មិនព្រមបង្ហាញសេចក្ដីមេត្តាករុណាទេ។
គាត់ចេះតែហែកពួកគេជាចំណែកៗដោយកំហឹង
ហើយគាត់ចងគំនុំនឹងពួកគេជានិច្ច។+
-