-
បណ្ដាស្ដេចទី២ ២២:១៦, ១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ «ព្រះយេហូវ៉ាបានមានប្រសាសន៍ដូច្នេះថា៖ ‹ខ្ញុំនឹងនាំឲ្យមានអន្តរាយមកលើក្រុងនេះ រួមទាំងបណ្ដាជនក្នុងក្រុងនេះ ស្របតាមពាក្យក្នុងសៀវភៅដែលស្ដេចស្រុកយូដាបានអាន។+ ១៧ ព្រោះពួកគេបានលះចោលខ្ញុំ ហើយបានដុតគ្រឿងបូជាឲ្យផ្សែងហុយឡើងជូនព្រះឯទៀត។+ ស្នាដៃរបស់ពួកគេបានបណ្ដាលឲ្យខ្ញុំខឹងជាខ្លាំង។+ ដូច្នេះ ខ្ញុំនឹងបំផ្លាញក្រុងនេះឲ្យសាបសូន្យ ប្រៀបដូចជាភ្លើងឆាបឆេះដែលពន្លត់មិនបានឡើយ›»។+
-
-
យេរេមា ៤៤:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ប៉ុន្តែ ពួកគេមិនបានផ្ទៀងត្រចៀកស្ដាប់ឡើយ ហើយក៏មិនបានបែរចេញពីការប្រព្រឹត្តអាក្រក់ ដោយឈប់ជូនគ្រឿងបូជាដល់ព្រះឯទៀតដែរ។+ ៦ ម្ល៉ោះហើយ ខ្ញុំខឹងជាខ្លាំង ហើយបានបញ្ចេញកំហឹងដែលប្រៀបដូចជាភ្លើងឆាបឆេះទៅលើបណ្ដាក្រុងក្នុងស្រុកយូដា និងផ្លូវទាំងប៉ុន្មានក្នុងក្រុងយេរូសាឡិម។ ក្រុងទាំងនោះបានក្លាយទៅជាសំណង់បាក់បែក និងទៅជាតំបន់ស្ងាត់ជ្រងំ រហូតមកដល់សព្វថ្ងៃ›។+
-