បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ៩:៣៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៦ ពេល​ដែល​ឃើញ​បណ្ដា​ជន លោក​មាន​ចិត្ត​ក្ដួល​អាណិត​ពួក​គេ+ ពី​ព្រោះ​ពួក​គេ​បាន​ត្រូវ​សង្កត់​សង្កិន* និង​ទុក​ចោល​ឲ្យ​នៅ​រាត់​រាយ​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល។+

  • ម៉ាថាយ ១៥:៣២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ លោក​យេស៊ូ​ហៅ​ពួក​អ្នក​កាន់​តាម​មក​ឯ​លោក ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​អាណិត​បណ្ដា​ជន​ទាំង​នេះ​ណាស់+ ពី​ព្រោះ​អស់​បី​ថ្ងៃ​ហើយ​ដែល​ពួក​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​ពួក​គេ​លែង​មាន​អាហារ​បរិភោគ​ទៀត។ ខ្ញុំ​មិន​ចង់​ឲ្យ​ពួក​គេ​ទៅ​វិញ​ដោយ​គ្មាន​អ្វី​បរិភោគ​ទេ ក្រែង​លោ​ពួក​គេ​អស់​កម្លាំង​តាម​ផ្លូវ​»។+

  • ម៉ាកុស ១:៤១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤១ ឃើញ​ដូច្នេះ លោក​មាន​ចិត្ត​ក្ដួល​អាណិត រួច​លូក​ដៃ​ទៅ​ពាល់​គាត់ ហើយ​ពោល​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន! សូម​ឲ្យ​ជា​ស្អាត​ចុះ​»។+

  • ម៉ាកុស ៦:៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ លុះ​ពេល​ឡើង​ពី​ទូក​មក លោក​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ ក៏​មាន​ចិត្ត​ក្ដួល​អាណិត​ពួក​គេ+ ពី​ព្រោះ​ពួក​គេ​ប្រៀប​ដូច​ចៀម​ដែល​គ្មាន​គង្វាល។+ រួច​មក លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អំពី​អ្វី​ៗ​ជា​ច្រើន។+

  • លូកា ៧:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ពេល​ដែល​លោក​ម្ចាស់​យេស៊ូ​ក្រឡេក​ទៅ​ឃើញ​នាង លោក​មាន​ចិត្ត​ក្ដួល​អាណិត+ ក៏​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ឈប់​យំ​ទៅ​»។+

  • ហេប្រឺ ២:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ដូច្នេះ លោក​ត្រូវ​ក្លាយ​ទៅ​ជា​ដូច​«​បង​ប្អូន​»​របស់​លោក​ទាំង​ស្រុង+ ដើម្បី​លោក​អាច​ក្លាយ​ទៅ​ជា​សម្ដេច​សង្ឃ​ដែល​ស្មោះ​ត្រង់ និង​មាន​សេចក្ដី​មេត្តា​ករុណា​ក្នុង​កិច្ច​បម្រើ​ព្រះ ដើម្បី​ជូន​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្ត​ភាព​រវាង​មនុស្ស​និង​ព្រះ+ ព្រម​ទាំង​លោះ​មនុស្ស​ពី​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត​ផង។+

  • ហេប្រឺ ៥:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ គាត់​អាច​ប្រព្រឹត្ត​ដោយ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ខុស​ដោយ​សារ​គ្មាន​ការ​យល់​ដឹង ពី​ព្រោះ​រូប​គាត់​ផ្ទាល់​ក៏​មាន​ភាព​ទន់​ខ្សោយ​ដែរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក