-
ម៉ាកុស ៦:៥៣-៥៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥៣ លុះឆ្លងដល់ត្រើយហើយ លោកនិងអ្នកកាន់តាមបានចូលតំបន់កេណិសារ៉ែត ហើយបោះយុថ្កានៅឆ្នេរជិតនោះ។+ ៥៤ ប៉ុន្តែ ភ្លាមនោះ ពេលដែលលោកនិងពួកគាត់ឡើងពីទូក មនុស្សក៏បានស្គាល់លោក។ ៥៥ ពួកគេបានរត់ទៅគ្រប់កន្លែងក្នុងតំបន់នោះ ហើយយកមនុស្សឈឺដាក់លើគ្រែស្នែង រួចនាំទៅកន្លែងដែលពួកគេឮថាលោកនៅ។ ៥៦ ម្ល៉ោះហើយ កាលណាលោកចូលក្នុងភូមិ ក្រុង ឬជនបទ មនុស្សតែងនាំអ្នកដែលឈឺទៅដាក់នៅឯផ្សារ។ រួចពួកគេបានអង្វរសុំពាល់តែជាយសម្លៀកបំពាក់លោកប៉ុណ្ណោះ+ ហើយអស់អ្នកណាដែលបានពាល់ ក៏បានជាសះស្បើយ។
-