-
ម៉ាកុស ៧:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ (ព្រោះពួកផារិស៊ីនិងជនជាតិយូដាទាំងអស់មិនបរិភោគឡើយ លុះត្រាតែពួកគេបានលាងដៃរហូតដល់កែងដៃជាមុនសិន ដើម្បីកាន់តាមទំនៀមទម្លាប់របស់ពួកបុព្វបុរស។ ៤ ម្យ៉ាងទៀត ពេលត្រឡប់មកពីផ្សារ ពួកគេមិនបរិភោគឡើយ លុះត្រាតែបានសម្អាតខ្លួនជាមុនសិន ហើយក៏មានទំនៀមទម្លាប់ជាច្រើនទៀតពីសម័យមុនដែលពួកគេកាន់តាម ដូចជាការជ្រមុជពែង ថូ និងប្រដាប់ធ្វើពីស្ពាន់ក្នុងទឹកជាដើម)។+
-