-
បណ្ដាស្ដេចទី១ ៩:៧, ៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ នោះខ្ញុំនឹងកាត់ប្រជាជាតិអ៊ីស្រាអែលចេញពីទឹកដីដែលខ្ញុំបានឲ្យដល់ពួកគេ+ ហើយវិហារដែលខ្ញុំបានញែកជាបរិសុទ្ធសម្រាប់នាមខ្ញុំ នោះខ្ញុំនឹងបោះបង់ចោលដែរ+ ហើយប្រជាជាតិអ៊ីស្រាអែលនឹងត្រូវប្រជាជាតិទាំងឡាយមើលងាយមើលថោក។+ ៨ វិហារនេះនឹងទៅជាគំនរបាក់បែក។+ ឯមនុស្សគ្រប់រូបដែលដើរឆ្លងកាត់វិហារនោះនឹងស្រឡាំងកាំង ហើយនឹកហួសចិត្ត ទាំងពោលថា៖ ‹ហេតុដូចម្ដេចបានជាព្រះយេហូវ៉ាធ្វើដូច្នេះចំពោះស្រុកនិងវិហារនេះ?›។+
-
-
យេរេមា ២២:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ «ព្រះយេហូវ៉ាប្រកាសថា៖ ‹បើអ្នករាល់គ្នាមិនធ្វើតាមបង្គាប់ខ្ញុំទេ នោះខ្ញុំស្បថដោយខ្លួនខ្ញុំផ្ទាល់ថាវិមាននេះនឹងត្រូវបំផ្លាញចោលជាមិនខាន›។+
-
-
ម៉ាថាយ ២១:៤៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៣ ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា រាជាណាចក្ររបស់ព្រះនឹងត្រូវដកហូតពីអ្នករាល់គ្នា ហើយប្រគល់ឲ្យប្រជាជាតិមួយដែលបង្កើតផលនៃរាជាណាចក្រនោះ។
-