-
លូកា ៨:២៨-៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ ពេលឃើញលោកយេស៊ូ បុរសនោះក៏ស្រែកឡើង ហើយក្រាបនៅមុខលោក ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «លោកយេស៊ូ បុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត! តើលោកមករំខានខ្ញុំធ្វើអ្វី? ខ្ញុំអង្វរលោក កុំធ្វើទារុណកម្មខ្ញុំ»+ ២៩ (ពីព្រោះលោកយេស៊ូបានបង្គាប់វិញ្ញាណអសោចឲ្យចេញពីបុរសនោះ។ វាបានចូលនិងធ្វើទុក្ខគាត់អស់ជាច្រើនលើកច្រើនសា។*+ គេធ្លាប់ដាក់ច្រវាក់ដាក់ខ្នោះគាត់ ហើយយាមល្បាតផង តែគាត់តែងតែផ្ដាច់ច្រវាក់និងបំបាក់ខ្នោះទាំងនោះ។ គាត់ថែមទាំងត្រូវពួកវិញ្ញាណកំណាចបណ្ដាលឲ្យទៅកន្លែងឆ្ងាយពីគេទៀតផង)។ ៣០ លោកយេស៊ូសួរបុរសនោះថា៖ «តើអ្នកឈ្មោះអ្វី?»។ គាត់ឆ្លើយថា៖ «កងពល» ពីព្រោះមានវិញ្ញាណកំណាចជាច្រើនបានចូលគាត់។
-