បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ១៤:១៥-២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ប៉ុន្តែ​ពេល​ល្ងាច ពួក​អ្នក​កាន់​តាម​បាន​មក​ឯ​លោក ហើយ​ជម្រាប​ថា​៖ ​«​កន្លែង​នេះ​នៅ​ដាច់​ឆ្ងាយ​ពី​គេ ថ្ងៃ​ក៏​កាន់​តែ​ជ្រេ​ដែរ។ សូម​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ ដើម្បី​ពួក​គេ​អាច​ទិញ​អាហារ​នៅ​តាម​ភូមិ​»។+ ១៦ ក៏​ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ពួក​គេ​មិន​ចាំ​បាច់​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​ទៅ​»។ ១៧ ពួក​គាត់​ជម្រាប​លោក​ថា​៖ ​«​នៅ​ទី​នេះ​យើង​គ្មាន​អ្វី​ទេ ក្រៅ​ពី​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​»។ ១៨ លោក​មាន​ប្រសាសន៍​ថា​៖ ​«​យក​នំ​ប៉័ង​និង​ត្រី​ទាំង​នោះ​មក​ឲ្យ​ខ្ញុំ​»។ ១៩ បន្ទាប់​មក លោក​ប្រាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​លើ​ស្មៅ។ លោក​ក៏​បាន​យក​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ ហើយ​ងើយ​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ រួច​អធិដ្ឋាន។+ ក្រោយ​នោះ លោក​កាច់​នំ​ប៉័ង ចែក​ឲ្យ​ពួក​អ្នក​កាន់​តាម ហើយ​ពួក​គាត់​ក៏​ចែក​ឲ្យ​បណ្ដា​ជន។ ២០ ដូច្នេះ គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត ហើយ​ពួក​គាត់​បាន​ប្រមូល​អាហារ​ដែល​នៅ​សល់​បាន​១២​កញ្ជើ។+ ២១ ឯ​អ្នក​ដែល​បាន​បរិភោគ មាន​បុរស​ប្រហែល​៥.០០០​នាក់ ដោយ​មិន​រាប់​ស្ត្រី​និង​កូន​ក្មេង​ទេ។+

  • លូកា ៩:១២-១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ លុះ​ថ្ងៃ​កាន់​តែ​ជ្រេ​ហើយ សាវ័ក​ទាំង​១២​នាក់​បាន​ចូល​ទៅ​ជិត​លោក ក៏​ជម្រាប​ថា​៖ ​«​សូម​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ ដើម្បី​ពួក​គេ​អាច​រក​កន្លែង​ស្នាក់​នៅ​និង​ស្បៀង​អាហារ​នៅ​ភូមិ​និង​ជនបទ​ជិត​ៗ​នេះ ពី​ព្រោះ​យើង​នៅ​កន្លែង​ដាច់​ឆ្ងាយ​ពី​គេ​»។+ ១៣ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិភោគ​ចុះ​»។+ ពួក​គាត់​ជម្រាប​ថា​៖ ​«​យើង​មាន​តែ​នំ​ប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​ប៉ុណ្ណោះ ប្រហែល​ជា​យើង​ត្រូវ​ទៅ​ទិញ​ស្បៀង​អាហារ​សម្រាប់​មនុស្ស​ទាំង​អស់​នេះ​ដោយ​ខ្លួន​យើង​ហើយ​»។ ១៤ នៅ​ទី​នោះ មាន​បុរស​ប្រហែល​៥.០០០​នាក់។ ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ឲ្យ​ពួក​គេ​អង្គុយ​ជា​ក្រុម​ៗ ក្នុង​មួយ​ក្រុម​៥០​នាក់​»។ ១៥ រួច​ពួក​អ្នក​កាន់​តាម​ក៏​ធ្វើ​តាម ដោយ​ឲ្យ​មនុស្ស​ទាំង​នោះ​អង្គុយ។ ១៦ បន្ទាប់​មក លោក​យក​នំ​ប៉័ង​ប្រាំ​ដុំ​និង​ត្រី​ពីរ​កន្ទុយ​នោះ ងើយ​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ អធិដ្ឋាន* រួច​កាច់ ហើយ​ឲ្យ​អ្នក​កាន់​តាម​ចែក​ដល់​បណ្ដា​ជន។ ១៧ ដូច្នេះ គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត។ បន្ទាប់​មក ពួក​គាត់​ប្រមូល​អាហារ​ដែល​នៅ​សល់ បាន​១២​កញ្ជើ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក