២១ កាលបានដើរហួសពីនោះ លោកឃើញកូនប្រុសពីរនាក់របស់សេបេដេ គឺយ៉ាកុបនិងប្អូនរបស់គាត់ឈ្មោះយ៉ូហាន។+ ពួកគាត់កំពុងជួសជុលសំណាញ់នៅក្នុងទូកជាមួយនឹងសេបេដេដែលជាឪពុករបស់ពួកគាត់។ លោកក៏បានហៅពួកគាត់ដែរ។+ ២២ ភ្លាមនោះ ពួកគាត់បានចាកចេញពីឪពុកនិងទូក ហើយទៅតាមលោក។