បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ១៦:៥-១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ រួច​មក អ្នក​កាន់​តាម​លោក​បាន​ឆ្លង​ទៅ​ត្រើយ​ម្ខាង តែ​ភ្លេច​យក​នំ​ប៉័ង​ទៅ​ជា​មួយ។+ ៦ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ចូរ​ប្រុង​ស្មារតី​ជា​និច្ច ហើយ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​»។+ ៧ ដូច្នេះ ពួក​គាត់​ចាប់​ផ្ដើម​ជជែក​គ្នា​ថា​៖ ​«​យើង​មិន​បាន​យក​នំ​ប៉័ង​មក​ជា​មួយ​ទេ​»។ ៨ លោក​យេស៊ូ​ជ្រាប​អំពី​រឿង​នេះ ក៏​បាន​សួរ​ថា​៖ ​«​អ្នក​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​ជជែក​គ្នា​ដោយ​សារ​គ្មាន​នំ​ប៉័ង​ដូច្នេះ? ៩ តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទេ​ឬ? ឬ​ក៏​អ្នក​មិន​ចាំ​ទេ​ថា ពេល​ដែល​មាន​នំ​ប៉័ង​៥​ដុំ​សម្រាប់​បុរស​៥.០០០​នាក់ តើ​អ្នក​ប្រមូល​បាន​អាហារ​ប៉ុន្មាន​កញ្ជើ?+ ១០ ឬ​ក៏​អ្នក​មិន​ចាំ​ទេ​ថា ពេល​ដែល​មាន​នំ​ប៉័ង​៧​ដុំ​សម្រាប់​បុរស​៤.០០០​នាក់ តើ​អ្នក​ប្រមូល​បាន​អាហារ​ប៉ុន្មាន​កញ្ឆេ​ធំ​ៗ​?+ ១១ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ថា ខ្ញុំ​មិន​មែន​និយាយ​អំពី​នំ​ប៉័ង​នោះ​ទេ? ប៉ុន្តែ ចូរ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​»។+ ១២ នោះ​ទើប​ពួក​គាត់​យល់​ថា លោក​មិន​មែន​ប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​ដំបែ​នំ​ប៉័ង​នោះ​ទេ តែ​ប្រាប់​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក