-
ម៉ាថាយ ១៧:១៤-១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ពេលដែលលោកនិងពួកគាត់ដើរឆ្ពោះទៅបណ្ដាជន+ នោះមានបុរសម្នាក់មកឯលោក ហើយលុតជង្គង់ជម្រាបថា៖ ១៥ «លោកម្ចាស់ សូមមេត្តាជួយកូនប្រុសខ្ញុំផង ពីព្រោះគាត់មានជំងឺឆ្កួតជ្រូក ហើយស្ថិតក្នុងសភាពធ្ងន់ធ្ងរណាស់។ គាត់ដួលក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់។+ ១៦ ខ្ញុំបាននាំគាត់មកជួបពួកអ្នកកាន់តាមលោក តែពួកគាត់មិនអាចធ្វើឲ្យកូនខ្ញុំជាបានឡើយ»។ ១៧ លោកយេស៊ូមានប្រសាសន៍ថា៖ «ឱជំនាន់មនុស្សដែលគ្មានជំនឿនិងវៀចវេរអើយ!+ តើខ្ញុំត្រូវនៅជាមួយនឹងអ្នករាល់គ្នាដល់ពេលណា? តើខ្ញុំត្រូវទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត? ចូរនាំក្មេងប្រុសនោះមកឯខ្ញុំ»។
-
-
លូកា ៩:៣៨-៤២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៨ មើល! មានបុរសម្នាក់បន្លឺសំឡេងយ៉ាងខ្លាំងពីចំណោមបណ្ដាជនថា៖ «លោកគ្រូ! ខ្ញុំសុំអង្វរលោកមកជួយមើលកូនប្រុសខ្ញុំផង ពីព្រោះគាត់ជាកូនតែមួយរបស់ខ្ញុំ។+ ៣៩ ព្រោះមើល! វិញ្ញាណមួយចេះតែគ្របសង្កត់គាត់ ហើយភ្លាមនោះគាត់ក៏ស្រែកឡើង រួចវាធ្វើឲ្យគាត់ដួលប្រកាច់បែកពពុះមាត់ ហើយវាមិនព្រមចេញពីគាត់ទេ ទោះជាបានធ្វើឲ្យគាត់របួសក៏ដោយ។ ៤០ ខ្ញុំបានអង្វរពួកអ្នកកាន់តាមលោកឲ្យបណ្ដេញវាចេញ តែពួកគាត់មិនអាចបណ្ដេញវាបានទេ»។ ៤១ លោកយេស៊ូតបថា៖ «ឱជំនាន់មនុស្សដែលគ្មានជំនឿនិងវៀចវេរអើយ!+ តើខ្ញុំត្រូវនៅជាមួយនឹងអ្នករាល់គ្នា ហើយទ្រាំនឹងអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនប្រុសអ្នកមកនេះ»។+ ៤២ ទោះជាក្មេងប្រុសនោះកំពុងចូលមកជិតលោកក៏ដោយ វិញ្ញាណកំណាចនោះបានផ្ដួលគាត់ទៅលើដី ហើយធ្វើឲ្យគាត់ប្រកាច់យ៉ាងខ្លាំង។ ប៉ុន្តែ លោកយេស៊ូស្ដីបន្ទោសវិញ្ញាណអសោចនោះ ហើយធ្វើឲ្យក្មេងប្រុសនោះបានជាសះស្បើយ រួចប្រគល់គាត់ឲ្យឪពុកគាត់វិញ។
-