បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ២១:២៣-២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ បន្ទាប់​ពី​លោក​ចូល​ទៅ​ក្នុង​វិហារ ហើយ​កំពុង​បង្រៀន នោះ​ពួក​សង្ឃ​នាយក​និង​ពួក​អ្នក​ចាស់​ទុំ​បាន​ចូល​មក​ជិត​លោក ហើយ​សួរ​ថា​៖ ​«​តើ​លោក​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី? ហើយ​តើ​អ្នក​ណា​បាន​ប្រគល់​សិទ្ធិ​អំណាច​នេះ​ឲ្យ​អ្នក?​»។+ ២៤ លោក​យេស៊ូ​តប​ថា​៖ ​«​ខ្ញុំ​ក៏​សួរ​អ្នក​រាល់​គ្នា​រឿង​មួយ​ដែរ។ ប្រសិន​បើ​អ្នក​អាច​ឆ្លើយ​បាន ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី។ ២៥ តើ​យ៉ូហាន​បាន​ទទួល​សិទ្ធិ​អំណាច​ជ្រមុជ​ទឹក​ឲ្យ​គេ​ពី​ណា​មក? ពី​ស្ថាន​សួគ៌ ឬ​ពី​មនុស្ស?​»។ ប៉ុន្តែ ពួក​គេ​ចាប់​ផ្ដើម​ជជែក​វែក​ញែក​គ្នា​ថា​៖ ​«​ប្រសិន​បើ​យើង​ឆ្លើយ​ថា​៖ ‹ពី​ស្ថាន​សួគ៌› នោះ​គាត់​នឹង​សួរ​ថា​៖ ‹ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​យ៉ូហាន?›។+ ២៦ ប៉ុន្តែ បើ​យើង​ឆ្លើយ​ថា​៖ ‹ពី​មនុស្ស›​វិញ យើង​ខ្លាច​បណ្ដា​ជន​ខឹង ពី​ព្រោះ​ពួក​គេ​ចាត់​ទុក​យ៉ូហាន​ជា​អ្នក​ប្រកាស​ទំនាយ​»។ ២៧ ដូច្នេះ ពួក​គេ​ឆ្លើយ​ទៅ​លោក​យេស៊ូ​ថា​៖ ​«​យើង​មិន​ដឹង​ទេ​»។ លោក​មាន​ប្រសាសន៍​តប​ទៅ​វិញ​ថា​៖ ​«​ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី​ដែរ។

  • លូកា ២០:១-៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ នៅ​ថ្ងៃ​មួយ ពេល​ដែល​លោក​កំពុង​បង្រៀន​បណ្ដា​ជន​ក្នុង​វិហារ ហើយ​ប្រកាស​ដំណឹង​ល្អ នោះ​ពួក​សង្ឃនាយក ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​អ្នក​ចាស់​ទុំ​បាន​ចូល​មក​ឯ​លោក ២ ហើយ​សួរ​លោក​ថា​៖ ​«​ចូរ​ប្រាប់​យើងមក តើ​អ្នក​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី? ឬ​តើ​អ្នក​ណា​បាន​ប្រគល់​សិទ្ធិ​អំណាច​នេះ​ឲ្យ​អ្នក?​»។+ ៣ លោក​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ក៏​សួរ​អ្នក​រាល់​គ្នាសំណួរមួយ​ដែរ។ ចូរ​ឆ្លើយ​ប្រាប់​ខ្ញុំ​ថា ៤ តើ​យ៉ូហាន​បាន​ទទួល​សិទ្ធិ​អំណាច​ជ្រមុជ​ទឹក*ឲ្យ​គេ ពី​ស្ថាន​សួគ៌ ឬ​ពី​មនុស្ស?​»។ ៥ រួច​មក ពួក​គេ​ជជែក​វែក​ញែក​គ្នា​ថា​៖ ​«​ប្រសិន​បើ​យើង​ឆ្លើយ​ថា​‹ពី​ស្ថាន​សួគ៌› នោះ​គាត់​នឹង​សួរ​ថា​‹ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​យ៉ូហាន?›។ ៦ ប៉ុន្តែ បើ​យើង​ឆ្លើយ​ថា​‹ពី​មនុស្ស›​វិញ នោះ​បណ្ដា​ជន​គ្រប់​រូប​នឹង​យក​ថ្ម​គប់​សម្លាប់​យើង ព្រោះ​ពួក​គេ​ជឿ​ជាក់​ថា​យ៉ូហាន​ជា​អ្នក​ប្រកាស​ទំនាយ​»។+ ៧ ដូច្នេះ ពួក​គេ​ឆ្លើយ​ថា មិន​ដឹង​ថា​យ៉ូហាន​បាន​ទទួល​សិទ្ធិ​អំណាច​មក​ពី​ណា​ទេ។ ៨ រួច​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី​ដែរ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក