បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ម៉ាថាយ ២២:១៥-២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ រួច​មក ពួក​ផារិស៊ី​បាន​ទៅ​ប្រឹក្សា​គ្នា​រក​វិធី​ដើម្បី​នាំ​ឲ្យ​លោក​និយាយ​អ្វី​ដែល​ពួក​គេ​អាច​ចោទ​ប្រកាន់​លោក​បាន។+ ១៦ ដូច្នេះ ពួក​ផារិស៊ី​ក៏​ចាត់​អ្នក​កាន់​តាម​របស់​ពួក​គេ​និង​ពួក​អ្នក​គាំទ្រ​ហេរ៉ូឌ ឲ្យ​ទៅ​ឯ​លោក​យេស៊ូ។+ អ្នក​ទាំង​នោះ​បាន​និយាយ​ទៅ​លោក​ថា​៖ ​«​លោក​គ្រូ យើង​ដឹង​ថា​លោក​តែង​តែ​និយាយ​ពាក្យ​ពិត ហើយ​បង្រៀន​សេចក្ដី​ពិត​អំពី​ផ្លូវ​របស់​ព្រះ លោក​មិន​ផ្គាប់​ផ្គុន​អ្នក​ណា​ឡើយ ពី​ព្រោះ​លោក​មិន​ចាប់​អារម្មណ៍​នឹង​សម្បក​ក្រៅ​របស់​អ្នក​ណា​ទេ។ ១៧ ដូច្នេះ តើ​លោក​គិត​ដូច​ម្ដេច? សូម​ប្រាប់​យើង តើ​មាន​ច្បាប់​ឲ្យ​បង់​ពន្ធ​ជូន​សេសារ​ឬ​ទេ?​»។* ១៨ ក៏​ប៉ុន្តែ លោក​យេស៊ូ​ជ្រាប​អំពី​ភាព​ទុច្ចរិត​របស់​ពួក​គេ នោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​នែ! មនុស្ស​លាក់​ពុត! ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខំ​ល្បង​មើល​ខ្ញុំ​ដូច្នេះ? ១៩ ចូរ​យក​កាក់​សម្រាប់​បង់​ពន្ធដារ​មក​បង្ហាញ​ខ្ញុំ​»។ ពួក​គេ​យក​ប្រាក់​ឌីណារី*មួយ​មក​ជូន​លោក។ ២០ រួច​លោក​សួរ​ពួក​គេ​ថា​៖ ​«​តើ​នេះ​ជា​រូប​និង​ឈ្មោះ​របស់​អ្នក​ណា?​»។ ២១ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ជា​រូប​និង​ឈ្មោះ​របស់​សេសារ​»។ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​បើ​ដូច្នេះ អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។+ ២២ ពេល​ដែល​ឮ​ដូច្នេះ ពួក​គេ​កោត​ស្ងើច​ក្នុង​ចិត្ត រួច​បាន​ចេញ​ពី​លោក​ទៅ។

  • លូកា ២០:២០-២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ដូច្នេះ ពួក​គេ​ស្វែង​រក​ឱកាស​ដើម្បី​បញ្ឆោត​លោក​យេស៊ូ។ ពួក​គេ​ក៏​ជួល​បុរស​មួយ​ចំនួន​ដោយ​សម្ងាត់ ឲ្យ​បន្លំ​ខ្លួន​ជា​មនុស្ស​សុចរិត ដើម្បី​នាំ​ឲ្យ​លោក​និយាយ​អ្វី​ដែល​ពួក​គេ​អាច​យក​ជា​ហេតុ​ចោទ​ប្រកាន់​លោក+ រួច​បញ្ជូន​លោក​ទៅ​ពួក​អាជ្ញាធរ​និង​អភិបាល។ ២១ អ្នក​ទាំង​នោះ​ក៏​សួរ​លោក​ថា​៖ ​«​លោក​គ្រូ យើង​ដឹង​ថា​លោក​តែង​មាន​ប្រសាសន៍​និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ ក៏​មិន​រើស​មុខ​អ្នក​ណា​ឡើយ ហើយ​លោក​បង្រៀន​សេចក្ដី​ពិត​អំពី​ផ្លូវ​របស់​ព្រះ។ ២២ បើ​ដូច្នេះ តើ​មាន​ច្បាប់​ឲ្យ​យើង​បង់​ពន្ធ​ជូន​សេសារ*ឬ​ទេ?​»។ ២៣ ប៉ុន្តែ លោក​ជ្រាប​ល្បិច​កល​របស់​ពួក​គេ ក៏​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ២៤ ​«​ចូរ​បង្ហាញ​ប្រាក់​ឌីណារី*មួយ​ឲ្យ​ខ្ញុំ​មើល។ តើ​នេះ​ជា​រូប​និង​ឈ្មោះ​របស់​អ្នក​ណា?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ជា​រូប​និង​ឈ្មោះ​របស់​សេសារ​»។ ២៥ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​បើ​ដូច្នេះ អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ+ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។+ ២៦ ពេល​លោក​មាន​ប្រសាសន៍​ដូច្នេះ ពួក​គេ​មិន​អាច​ចោទ​ប្រកាន់​លោក​នៅ​មុខ​បណ្ដា​ជន​ឡើយ តែ​ពួក​គេ​បាន​នៅ​ស្ងៀម​វិញ ព្រោះ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​ចម្លើយ​របស់​លោក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក